កាន់តែអាណិតព្រះបុត្រាទាំង២អង្គ ក្រោយឃើញរូបមួយសន្លឹកជួបជុំព្រះបិតា និងមាតា

  • 2018-06-20 08:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​ព្រះជន្ម​ ៣៩​ឆ្នាំ អ្នក​ម្នាង អ៊ុក ផល្លា នៃ​សម្ដេច​​ក្រុម​ព្រះ នរោត្ដម រណឬទ្ធិ បាន​លា​ចាក​លោក​នេះ​ជា​រហូត បន្សល់​ទុក​នូវ​ព្រះបុត្រា​២​អង្គ កំពុង​ស្ថិត​វ័យ​កុមារ​ត្រូវ​ការ​ភាព​កក់​ក្ដៅ​ពី​មាតា។ អ្នក​ម្នាង អ៊ុក ផល្លា ជា​អតីត​តួឯក​អប្សរា​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា នា​អំឡុង​ទសវត្ស​៩០ បាន​សាង​ស្នេហ៍ និង​រួម​ជាមួយ​សម្ដេច​ក្រុមព្រះ នរោត្ដម រណឬទ្ធិ រហូត​បាន​ព្រះ​បុត្រា​២​អង្គ។ បុត្រ​ច្បង​មាន​នាម ​នរោត្តម​ សុធា​ឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ ២០០៣ ​និង​បុត្រទី២ ​មាន​នាម នរោត្តម ​រណ​វង្ស ប្រសូត​ក្នុង​ឆ្នាំ ២០១១​។

អ្នកម្នាង អ៊ុក ផល្លា និងសម្ដេចក្រុមព្រះ រួមទាំងព្រះបុត្រាទាំង២ រូបភាព៖ wikipedia

រូប​ភាព​មួយ​សន្លឹក​ថត​ជុំ​គ្នា ជាមួយ​ព្រះបុត្រា​ទាំង​២ របស់​អ្នក​ម្នាង និង​សម្ដេច​ក្រុមព្រះ កាន់​តែ​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ខ្មែរ កាន់​តែ​អាណិត និង​ក្ដុកក្ដួល​ជា​ពន់ពេក ក្រោយ​វត្តមាន​របស់​អ្នក​ម្នាង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​បុត្រ​ភ្ងា​លែង​វិលវិញ​ជា​រៀង​រហូត។ ក្នុង​ថ្ងៃ​បូជា អ្នក​ម្នាង ព្រះ​បុត្រា​ទាំង​២​អង្គ បាន​បង្ហាញ​ទឹក​មុខ​ក្រៀម​ក្រំ សម្លឹង​មើល​ផ្សែង​បូជា​មាតា​ទាំង​ស្រណោះ ខណៈ​មិន​មាន​វត្តមាន​ព្រះបិតា​នៅ​ក្បែរ​ឡើយ ដោយ​ទ្រង់​កំពុង​ព្យាបាល​ព្រះកាយ​នៅ​ឯ​មន្ទីរ​ពេទ្យ។

ព្រះបុត្រាពៅ ព្រះនាម នរោត្តម ​រណ​វង្ស
បុត្រ​ច្បង​ព្រះនាម ​នរោត្តម​ សុធា​ឫទ្ធិ

អ្នក​ម្នាង អ៊ុក ផល្លា បាន​លា​ចាក​លោក​នេះ​ទៅ ក្រោយ​ជួប​ឧបទ្ទវហេតុ​ហេតុ គ្រោះ​ថ្នាក់​ចរាចរណ៍ក្នុង​ដំណើរ​​ជាមួយ​ព្រះ​ស្វាមី ដើម្បី​យាង​ចុះ​សួរ​សុខទុក្ខ​ប្រជាជន​ដែល​ជា​សមាជិក ​សមាជិកា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅផ្លូវជាតិលេខ៤ ​ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ សព​របស់​អ្នក​ម្នាង​ត្រូវ​បាន​បូជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ៕ ​​​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម