សមត្ថកិច្ច​បង្ក្រាប​កន្លែង​ភ្នាល់​បាល់​ និង​កន្ទុយ​លេខ​មួយ​កន្លែង​នៅ​តាខ្មៅ​

  • 2018-06-20 08:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​កន្លែង​ភ្នាល់​បាល់​ និង​កន្ទុយ​លេង​​មួយ​កន្លែង​ស្ថិត​នៅ​ទី​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​​ ស្រប​ពេល​​ដែល​ព្រឹត្តិការណ៍​ ​FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​កំពុង​កក្រើក​ខ្លាំង​ទូទាំង​ពិភព​លោក។

រូបថត៖ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

យោង​តាម​ការ​ចេញ​ផ្សាយ​​​របស់​​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាល​ពី​ម៉ោង​១១​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល​ សហការ​ជាមួយ​នគរបាល​ក្រុង​តា​ខ្មៅ​ ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​លួចលាក់​បើក​ល្បែងស៊ីសង​ (​ភ្នាល់​បាល់​ កេ​ណូ​និង​កត់​កន្ទុយលេខ​)​ដ៏​ធំ​មួយ​ ជ្រក​ក្រោម​ស្លាក​ស្ព​ត​កាហ្វេ​ ស្ថិត​ ក្នុង​ភូមិ​តា​ខ្មៅ​១​ សង្កាត់​/​ក្រុង​តា​ខ្មៅ​ ខេត្ដ​កណ្ដាល​ កាលពី​វេលា​ ម៉ោង​១៤​និង​៣០​នាទី​ ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០១៨​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​៦​នាក់​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​​ដូច​ជា​១-​ម៉ាស៊ីន​ម៉ូនីទ័រ​០៤​គ្រឿង​ ២-​កំព្យូទ័​រ​០៦​គ្រឿង​ ៣-​ម៉ូតូ​០៦​គ្រឿង​ ៤-​ប្រាក់​រៀល​ចំនួន​១ ៧០០ ០០០​ រៀល​ ប្រាក់​ដុល្លារ​ចំនួន​១៣៣​ដុល្លារ​សហរដ្ឋអាមេរិក​ ៥-​ម៉ាស៊ីន​គិត​ លេខ​០៣​គ្រឿង​ ៦-​ម៉ាស៊ីន​ព្រី​ន​ បុង​បាល់​០២​គ្រឿង​ ៧-​រ៉ូ​ល​ បាល់​០៤​ដុំ​ធំៗ​ ៩-​ធុង​ហិប​ឆ្នោត​០១​ធុង​ ១០-​សន្លឹក​ឆ្នោត​ផ្សង​ សំណាង​០៧​ដុំ​ធំ​ៗ​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

រូបថត៖ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

ដូច​គ្នា​នេះ​ដែរ​ កាល​ពី​ម្សិល​មិញ​ ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​អ្នក​ភ្នាល់ និង​អ្នក​កត់​ការ​ភ្នាល់​បាល់​ចំនួន​ប្រមាណ​៣​ពាន់​នាក់ នៅ​ទូទាំង​ប្រទេស ក្នុង​រយៈពេល​៤​ថ្ងៃ បន្ទាប់​ពី​ព្រឹត្តិការណ៍ World Cup បាន​ចាប់​ផ្ដើម។ ក្នុង​នោះ​មនុស្ស ២៥០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុង​បាងកក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តម​សេនីយ៍ Chalermkiat Srivorkhan មេបញ្ជាការ​រង​ប៉ូលិស​ថៃ៕​

រូបថត៖ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទថ្មី