ទឹកប្រាក់លើស​ឆ្នាំ​មុន គង់ ចាន់​ស្រីមុំ និង​ស្វាមី ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ គន្ធបុប្ផា

  • 2018-06-20 08:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រសៀល​នេះ​អ្នកនាង គង់ ចាន់ស្រីមុំ និង​ស្វាមី​លោក គឹម សីហា បាន​នាំ​យក​ថវិកា​ចំនួន​១០​លាន​រៀល ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ទឹក​ប្រាក់​ទាំង​នេះ​អ្នក​ទាំងពីរ​បាន​មក​ពី​ការ​លក់​សម្លៀក​បំពាក់​មួយ​ទឹក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

រូបភាព៖ ហ្វេសប៊ុក គង់ ចាន់ស្រីមុំ

បើ​តាម​លោក គឹម សីហា ជា​ស្វាមី​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​លោក និង​ភរិយា បរិច្ចាគ​ថវិកា​ដល់​មន្ទីរ​ពេទ្យ គន្ធបុប្ផា ច្រើន​ជាង​ឆ្នាំ​មុន គឺ​ដល់​១០​លាន​រៀល​ឯណោះ។"គម្រោង​ពួក​យើង​ទាំង​ពីរ​រៀប​ចំ​យូរ​ហើយ គឺ​ប្រមូល​ថវិកា​ពី​ការ​លក់​សម្លៀក​បំពាក់​មួយ​ទឹក​របស់​ភរិយា ដោយ​ឆ្នាំ​នេះ​បាន​ទឹក​ប្រាក់​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ។ នេះ​ជា​ទឹក​ចិត្ត​របស់​យើង​ទាំង​ពីរ រួម​ទាំង​អ្នក​គាំទ្រ ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក"។ ស្វាមី​អ្នក​នាង គង់ ចាន់​ស្រីមុំ ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិធី​ប្រគល់​ថវិកា​ចំនួន ១០លាន​រៀល ដល់​មន្ទីរពេទ្យ គន្ធបុប្ផា។

រូបភាព៖ ហ្វេសប៊ុក គង់ ចាន់ស្រីមុំ

នេះ​ជា​លើក​ទី២​ហើយ​ដែល​គូ​ស្វាមី​ភរិយា​១​គូ​នេះ បាន​យក​ថវិកា​មក​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរ ពេទ្យ​ខាង​លើ ដោយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​កន្លង​ទៅ អ្នក​ទាំងពីរ​បាន​បរិច្ចាក​ថវិកា​ចំនួន ៧ ៧៧០ ០០០ រៀល​ផង​ដែរ៕

អត្ថបទ៖ ដេត ធន្នី