ប្រវត្តិ​ម៉ារ៉ុក​ធ្លាប់​ស៊ី​ព័រទុយហ្គាល់​នៅ WC ឯ​​អ៊ីរ៉ង់​មិន​ដែល​ជួប​អេស្ប៉ាញ​សោះ

  • 2018-06-20 09:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ដល់​ប្រកួត​ទី​ពីរ​ក្នុង​ពូល យប់​នេះ​មាន​៣​គូ​ត្រូវ​ប្រកួត​ក្នុង​នោះ៖

  • ព័រទុយហ្គាល់ vs ម៉ារ៉ុក (៧យប់)
  • អ៊ុយរុយហ្គាយ vs អារ៉ាប៊ីសាអ៊ូឌីត (១០​យប់)
  • អ៊ីរ៉ង់​ vs អេស្ប៉ាញ (១​រំលង​អាធ្រាត្រ)

អ៊ុយរុយហ្គាយ​ត្រូវ​ការ​ឈ្នះ​យប់​នេះ​ដាច់​ខាត​ដើម្បី​​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ខណៈ អារ៉ាប៊ីសាអ៊ូឌីត​​ប្រសិន​បើ​ចាញ់​ត្រូវ​ហាល​អាវ​ជាមួយ​អេហ្ស៊ីប​ទៅ​ផ្ទះ​វិញ​ហើយ។ យ៉ាងណាមិញ​៣​គូ​ខាង​លើ​ការ​ប្រកួត​របស់ ព័រទុយហ្គាល់​និង​អេស្ប៉ាញ​មាន​ការ​ចាប់​អារម្មណ៍ ដូច្នេះ​សូម​បង្ហាញ​ពី​ព័ត៌មាន​ប្រកួត​របស់​ក្រុម​ទាំង​ពីរ៖

ព័រទុយហ្គាល់ vs ម៉ារ៉ុក

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • ព័រទុយហ្គាល់​គ្មាន​បញ្ហា​របួស​កីឡាករ​ណា​ម្នាក់​ទេ​ ពោល​ពេញ​ជើង​ល្អ​ណាស់
  • ប្រកួត​នេះ​កន្លែង​របស់ Bruno Fernandes (ព័រទុយហ្គាល់) ប្រហែល​ត្រូវ​ជំនួស​ដោយ​  Gelson Martins ឬ Joao Mario
  • ម៉ារ៉ុក​មាន​បញ្ហា​កីឡាករ​របួស​នៅ​តំបន់​ការពារ​ស្ដាំ​​២​រូប​គឺ​ Nordin Amrabat និង Nabil Dirar

ប្រវត្តិ​ជួប​គ្នា

  • ក្រុម​ទាំង​ពីរ​ជួប​គ្នា​ម្ដង​គត់​ គឺ​ក្នុង​ព្រឹត្តិការណ៍ World Cup១៩៨៦។ ពេល​នេះ​ម៉ារ៉ុក​យក​ឈ្នះ​ព័រទុយហ្គាល់​ ៣-១ ដែល​ជា​ជ័យជម្នះ​របស់​ពួក​គេ​ដំបូង​ក្នុង​កម្មវិធី​នេះ

រឿង​ត្រូវ​ដឹង​របស់​ក្រុម​ទាំង​ពីរ

ព័រទុយហ្គាល់

  • ព័រទុយហ្គាល់​មិន​ដែល​ចាញ់​ក្រុម​មិនមែន​មក​ពី​អឺរ៉ុប​សូម្បី​ម្ដង​នៅ World Cup ចាប់​តាំង​ពី​ខែ មិថុនា ឆ្នាំ​២០០២ (ស្មើ៣​ ឈ្នះ​៥)
  • កាល​លេង​ទល់​នឹង​អេស្ប៉ាញ​ Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ទី​៤ ដែល​អាច​រក​គ្រាប់​បាល់​នៅ WC ៤​​ដង​ជាប់​គ្នា​ បន្ទាប់​កីឡាករ Uwe Seeler, Pele និង Miroslav Klose
  • គ្រាប់​ទី​​៣​របស់ Ronaldo បាន​ធ្វើ​ឲ្យ​គេ​ស្មើ​កំណត់​ត្រា​របស់​អតីត​កីឡាករ​អេស្ប៉ាញ Ferenc Puskas ឈរ​លំដាប់​លេខ​២​ជា​កីឡាករ​រក​គ្រាប់​បាន​ច្រើន​ជាង​សម្រាប់​ជម្រើស​ជាតិ​មាន​៨៤​គ្រាប់​ ដោយ​អ្នក​លេខ​១​គឺ​​អតីត​កីឡាករ​​អ៊ីរ៉ង់​មាន​១០៩​គ្រាប់។

ម៉ារ៉ុក

  • ម៉ារ៉ុក​គ្រប់គ្រង​បាល់​៦៨​% ពេល​ចាញ់​​អ៊ីរ៉ង់ ១-០ ជា​ស្ថិតិ​ក្រុម​ចាញ់​មាន​ភាគរយ​​គ្រប់គ្រង​ច្រើន​​ជាង​គេ​ក្នុង​ World Cup ចាប់​តាំង​ពី​ខែ មិថុនា ឆ្នាំ ២០១០ ពេល​អេស្ប៉ាញ​គ្រប់គ្រង​បាល់​៧៣​ទល់​នឹង​ស្វីស​តែ​ចាញ់​ ១-០
  • Aziz Bouhaddouz ក្លាយ​ជា​កីឡាករ​បម្រុង​ទី​៣ ដែល​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ក្នុង​ការ​ប្រកួត​នៅ World Cup។

ព្យាករណ៍​គូ​នេះ ព័រទុយហ្គាល់​ ២-០ ម៉ារ៉ុក

១១​នាក់ព័រទុយហ្គាល់

១១​នាក់ម៉ារ៉ុក

​​​​អ៊ីរ៉ង់​ vs អេស្ប៉ាញ ​​ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • អ៊ីរ៉ង់​មាន​បញ្ហា​តំបន់​ខាង​ក្រោម​ខ្សែ​ការពារ Rouzbeh Cheshmi របួស​សាច់ដុំ ត្រូវ​សម្រាកដល់​ចប់​កម្មវិធី
  • ដូច្នេះ​តំណែង​ខាង​លើ​ត្រូវ​ជំនួស​ដោយ​កីឡាករ​ Mohammad Reza Khanzadeh ចាប់​ដៃ​គ្នា​ជាមួយ Morteza Pouraliganji 
  • អ៊ីរ៉ង់​កំពុង​ឈរ​កំពូល​តារាង​ពូល B ក្រោយ​ឈ្នះ​ម៉ារ៉ុក​ ១-០ ប្រវត្តិ​ជួប​គ្នា
  • នេះ​ជា​លើក​ដំបូង​ដែល​ក្រុម​ទាំង​ពីរ​មាន​ឱកាស​លេង​ជាមួយ​គ្នា
  • អ៊ីរ៉ង់​មិន​ដែល​ឈ្នះ​សោះ​រាល់​ពេល​លេង​ជាមួយ​ក្រុម​មក​ពី​អឺរ៉ុប​នៅ World Cup ក្នុង​ចំណោម​៦​ប្រកួត​ (ចាញ់​៥ ស្មើ​១)
  • ចំណែក​ឯ​អេស្ប៉ាញ​មិន​ដែល​ចាញ់​សោះ រាល់​ពេល​ប៉ះ​ក្រុម​មក​ពី​អាស៊ី​នៅ World Cup (ឈ្នះ​២ ស្មើ​២) ព័ត៌មានក្រុម​ទាំង​ពីរ អ៊ីរ៉ង់
  • ជ័យជម្នះ ១-០ លើ​ម៉ារ៉ុក អ៊ីរ៉ង់ក្លាយ​ជា​​ក្រុម​ដំបូង​​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៦ ដែល​ឈ្នះ​ដោយ​មិន​បាន​ប៉ុនប៉ង​ទាត់​សំដៅ​ទី​មួយ​ជើង​សោះ​ក្នុង​វគ្គ​ទី​១នៅ WC
  • ១​គ្រាប់​ខាង​លើ​កើត​ឡើង​នាទី​៩៤ ៧​វិនាទី ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​ម៉ារ៉ុក Aziz Bouhaddouz ធ្វើ​ឲ្យ​វា​ក្លាយ​ជា​គ្រាប់​បាល់​នៅ​ចុង​ម៉ោង​បំផុត​នៅ World Cup ចាប​តាំង​ពី​ឆ្នាំ​២០០៦

អេស្ប៉ាញ

  • ពួក​គេ​បាន​ធ្វើ​ឲ្យ​របូត​ដល់​តៅ​១០​គ្រាប់​ក្នុង​ការ​ប្រកួត​នៅ WC ៤​ប្រកួត​ចុងក្រោយ
  • Diego Costa រក​គ្រាប់​បាន​៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ឲ្យ​អេស្ប៉ាញ​នៅ​៨​ប្រកួត​ចុងក្រោយ

ព្យាករណ៍​គូ​នេះ អ៊ីរ៉ង់ ០-៣​ អេស្ប៉ាញ

១១​នាក់​អ៊ីរ៉ង់

១១​នាក់​អេស្ប៉ាញ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម