Ronaldo ទម្លុះ​សំណាញ់ ជួយ​ព័រទុយហ្គាល់​សងសឹក​ម៉ារ៉ុក

  • 2018-06-20 14:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជើង​ស៊ុត​របស់​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ទាត់​បំប៉ោង​សំណាញ់​ជួយ​ព័រទុយហ្គាល់​ឈ្នះ ម៉ារ៉ុក ក្នុង​ប្រកួត​ទី​ពីរ​​នៅ​លទ្ធផល ១​ទល់​នឹង​០ ទទួល​បាន​៣ពិន្ទូ​យ៉ាង​សំខាន់។

បើក​ឆាក​បាន​តែ​៤​នាទី កីឡាករ​របស់ Real Madrid ជា​អ្នក​នាំ​សំណាង​ឲ្យ​ក្រុម​ដែល​ជា​ម្ចាស់​ជើង​​ឯក Euro 2016 នាំ មុខ១ទល់នឹង០។ ការប្រកូតទាំងពីរតង់ក្រុមទាំង២មានឱកាសល្អដូច​គ្នា​ តែ​មិនមានក្រុម​ណា​អាច​បន្ត​រក​គ្រាប់បាល់​បាន​ឡើយ។ លទ្ធផល ១-០​ បាន​បញ្ចប់​ដល់​៩០​នាទី ដូច្នេះ​ព័រទុយហ្គាល់​ទទួល​បាន​៣​ពិន្ទុបន្ថែម ធ្វើ​ឲ្យ​ពួក​គេ​មាន​៤​ពិន្ទុ​ឈរ​លេខ​១​ពូល B បណ្ដោះអាសន្ន​សិន រក​ចាំលទ្ធផល​​ការប្រកួត​រវាង អ៊ីរ៉ង់​និង​អេស្ប៉ាញ ដែល​ត្រូវ​លេង​យប់​នេះ​ដូច​គ្នា។

១គ្រាប់​របស់ Ronaldo ក៏បាន​ធ្វើ​ឲ្យ​ឈរ​ជា​អ្នក​ទាត់​បញ្ចូលទី​ច្រើន​ជាង​គេ​នៅ World Cup ឆ្នាំ​នេះ​ដែរ ពោល​មាន​៤​គ្រាប់​ហើយ។ ជោគជ័យ​នេះ​ក៏​ជួយ​ឲ្យ​ព័រទុយហ្គាល់​សងសឹក​ម៉ារ៉ុក​បាន​សម្រេច​ដែរ ដោយ​កាល​ World Cup ឆ្នាំ​១៩៨៦ ក្រុម​របស់ Ronaldo បាន​ចាញ់​ក្រុម​មក​ពី​អាហ្វ្រិក​នេះ ៣-១ ដែល​ជា​ជំនួស​ដំបូង​បំផុត​របស់​ពួក​គេ។ ដោយ​សារ​ចាញ់​២​ប្រកួត​ជាប់​គ្នា ដូច្នេះ​ម៉ារ៉ុក​ហាលអាវត្រឹម​នេះ​ហើយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ