អេស្ប៉ាញ​ស៊ុត​អ៊ីរ៉ង់​១៨​ជើង ទីបំផុត​ស៊ី​បាន​​​ត្រឹម​តែ១គ្រាប់

  • 2018-06-20 21:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម ក្រោយ​យក​ឈ្នះ​ក្រុម​មក​ពី​អាស៊ី​អ៊ីរ៉ង់​ក្នុង​លទ្ធផល ១ទល់​នឹង​០ ក្នុង​ការ​ប្រកួត​ទី​២​នា​ពូល B។

ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Kazan Areana នៅ​វគ្គ​ទី​១ គោលជល់​អេស្ប៉ាញ​បាន​ដាក់​សម្ពាធ​គ្រប​លើ​អ៊ីរ៉ង់​ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច។ តែ​ដោយ​សារ​តែ​កំពែងអ៊ីរ៉ង់​ខ្លាំង​ ក្រុម​ជើង​ឯង​ទ្វីប​អឺរ៉ុប​មិន​អាច​ធ្វើ​អ្វី​បាន​ឡើង ពោល​វគ្គ​ទី​មួយ​លទ្ធផល ០-០។

ឈាន​ដល់​វគ្គ​ទី​២ អេស្ប៉ាញ​នៅ​តែ​​ជាក្រុម​មាន​ប្រៀប​ដដែល ដោយ​បន្ត​ដាក់​ការ​វាយ​សម្រុក​។ ការ​ប្រកួត​បន្ត​ដល់​នាទី​៥៤ ទើប Diego Costa រក​បាន​មួយ​គ្រាប់ ដោយ​សារ​កំហុស​ខ្សែ​ការពារ​របស់​អ៊ីរ៉ង់ ធ្វើ​ឲ្យ​គេ​ឡើង​បាន​៣​គ្រាប់​ក្នុង World Cup ឆ្នាំ​នេះ។ ១​គ្រាប់​នេះ​បាន​រក្សា​ដល់​៩០​នាទី។ សរុប​ជាមួយ​ជ័យជម្នះ​នេះ​ អេស្ប៉ាញ​បាន​៤​ពិន្ទុ​ក្នុង​ដៃ​​ឡើង​ឈរ​លេខ​១​ជាមួយ​ព័រទុយហ្គាល់​ដែល​យក​ឈ្នះ​ម៉ារ៉ុក​១-០ដូច​គ្នា។

ក្រោយ​ចប់​ការ​ប្រកួត​មើល​តាម​ស្ថិតិ​អេស្ប៉ាញ​ការគ្រប់គ្រង​បាល់​ដល់​៧៨​% និង​មាន​ឱកាស​ទាត់​ដល់​១៨​ដង​ឯណោះ តែ​យ៉ាងណា​ពួក​គេ​សម្រេច​បាន​តែ​១គ្រាប់​គត់៕​​​

អត្ថបទ៖ ហេង សុធារិទ្ធិ