សង្វេគ ឌីជេ អាលីយ៉ា ធ្លាក់​ខ្លួន​ឈឺ ទាំង​គ្មាន​លុយ​មួយ​រៀល​ជាប់ខ្លួន

  • 2018-06-21 03:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វី​ជេ អា​លី​យ៉ា ​ត្រូវ​គេ​ប្រទះ​ឃើញ​គេង​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​​ក្នុង​សភាព​ស្គម​ស្គាំង គ្មាន​កម្លាំង​កំហែង សូម្បី​ប្រាក់​ទិញ​នំ​ចំណី​បន្តិច​បន្តួច​ ក៏​គ្មាន​លទ្ធភាព។

វី​ជេ​ធ្លាប់​រស់​នៅ​ក្នុង​ជីវភាព​ហ៊ឺ​ហារ​នេះ ​កំ​ពុង​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ ដោយ​គ្មាន​សាច់​ញាតិ​ឬ​មិត្តភ័ក្ដិ​មក​មើល​ថែ​ជំងឺ​ នៅ​មន្ទីរពេទ្យ​នោះ​ទេ។ តាម​ប្រភព​ដែល​បាន​ឃើញ​ វី​ជេ​ អា​លី​យ៉ា ឲ្យ​ដឹង​ថា សូម្បី​ខោ​អាវ​នៅ​ជាប់​ខ្លួន​ក៏​គ្មាន​ ព្រោះ​ត្រូវ​ចោរលួច​អស់។ គួរ​ឲ្យ​អនិច្ចា​ជាង​នេះ អា​លី​យ៉ា ឃ្លាន​ម្ជូរ និង​បាញ់​សុង​ខ្លាំង​ណាស់ តែ​គ្មាន​ប្រាក់​ទិញ​ចំណី​​មក​បរិភោគ​ឡើយ។ ដោយ​ក្តី​អាណិត អ្នក​បាន​ឃើញ​រូប​នាង​នៅ​មន្ទីរពេទ្យ បាន​ទិញ​ចំណី​ឲ្យ​នាង​ហូប ព្រម​ទាំង​​ឲ្យ​សំលៀក​បំពាក់​ជជុស២ និង​ថ្ម​ទូរស័ព្ទ​សម្រាប់​ប្រើ​ប្រាស់​​ផង​ដែរ។

​រូប​ជា​ច្រើន​សន្លឹក​​លើ​បណ្ដាញ​សង្គម បង្ហាញ​ពី​តារា​ស្រី​រូប​នេះ ក្នុង​​ស្ថាន​ភាព​ធ្លាក់​ខ្លួន​ ទាំង​ដាក់​បំពង់​ខ្យល់​អុក​ស៊ី​សែន និង​រាង​កាយ​ស្គម​ស្គាំង​ ហើយ​ខំ​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀម​រាប​ មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​ភ្នំពេញ​ ​​មើល​ទៅ​ពិត​ជា​សង្វេគ​យ៉ាង​ខ្លាំង។

វី​ជេ អា​លី​យ៉ា ត្រូវ​បាន​គេ​ដឹង​ថា​ នាង​ធ្លាប់អតីត​សង្សាវាយដំ និង​រង​នូវ​ភាព​អយុត្តិធម៌​ពី​អ្នក​មាន​អំណាច​ បាន​រឹប​អូប​ទ្រព្យ​សម្បត្តិ​ដែល​នាង​ខំ​ប្រឹង​រក​​យ៉ាង​លំបាក។ រឿង​រ៉ាវ​នេះ​ធ្វើ​ឲ្យ​ អា​លី​យ៉ា​រង​នូវ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​​ផង​ដែរ។ ​បើ​ទោះ​តារា​រូប​នេះ និយម​បញ្ចេញ​ភាព​សិច​ស៊ី ប៉ុន្តែ​គេ​ឃើញ​នាង​ធ្លាប់​បង្កើត​ការ​ប្រគុំ​តន្ត្រី​សប្បុរស​ធម៍​ ជួយ​ដល់​សិល្បករ​ជើង​ចាស់​ ដូចជា​ ព្រឹទ្ធាចារ្យ គង់ ណៃ និង លោក ប្រាជ្ញ ឈួន ជា​ដើម។

ចំពោះ​ស្ថាន​ភាព​ជំងឺ​ និង​ជីវភាព​របស់​តារា​រូប​នេះ​យ៉ាងណា Sabay មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​វីជេ អាលីយ៉ា បាន​នៅ​ឡើយ​ទេ៕ ​​ ​​​រូបភាព៖ FB Phorn Sophal

អត្ថបទ៖ លឹម សុនា

​​​រូបភាព៖ FB Phorn Sophal

អត្ថបទពេញនិយម