ប្រេស៊ីល​ ប្រកាស​​​ពី​វិវត្តន៍​របួស​របស់ Neymar ក្រោយ​ជំងឺចាស់​រើ​ឡើង

  • 2018-06-21 08:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេស៊ីល​ បាន​ប្រាប់​ឲ្យ​គ្រប់​គ្នា​ដឹង​ថា ស្ថានភាព​របស់ Neymar ពេល​នេះ​គឺ​ល្អ​ប្រសើរ​​​អាច​ចូល​ទីលាន​​នៅ​ប្រកួត​បន្ទាប់​បាន​វិញ​ហើយ។

កាល​ពី​ដើម​សប្ដាហ៍​​សមាជិក​សំខាន់​របស់​ប្រេស៊ីល​ខាង​​លើ​ត្រូវ​បាន​ឲ្យ​សម្រាក​ពី​ការ​ហ្វឹកហាត់ ក្រោយ​របួស​ក​ជើង​ស្ដាំ​បាន​រើ​ឡើង​វិញ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​និង​​សមាជិក​ក្រុម​ព្រួយ​បារម្ភ​ជា​ខ្លាំង​។ ប៉ុន្តែ​ពេល​នេះ​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​​បាន​ចេញ​មក​ប្រកាស​ដំណឹង​​ទៅ​កាន់​ពិភពលោក​ថា Neymar ពេល​នេះ​មិន​អី​ទេ។

ប្រេស៊ីល​ត្រូវ​ប្រកួត​ទី​២​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ​ជាមួយ​កូស្តារីកា​នា​ទីក្រុង St Petersburg។ សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​បាន​បញ្ចេញ​រូបភាព​និង​វីដេអូ​មួយ​ចំនួន​ស្ដី​ពី​ការ​បង្ហាញ​វត្តមាន​របស់ Neymar ក្នុង​ជំរុំ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ