គ្រប់​គ្នា​នៅ​​បន្ត​បន្ទោស Messi ប្រសិន​អាហ្សង់ទីន​ចាញ់​យប់​នេះ?

  • 2018-06-21 09:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ស្មើ​ជាមួយ​​អ៊ីស្លង់​ កាល​ពី​ប្រកួត​ទី​មួយ​ប្រធាន​អាហ្សង់ទីន​​ក្រុម Lionel Messi ទទួល​បាន​ការ​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​ពី​សំណាក់​អ្នក​គាទ្រ​ ក្រោយ​រូប​គេ​ប៉េណាល់ទី​មិន​ចូល។

ក្រោយ​ពី​ប្រកួត​ចប់​កីឡាករ​របស់ Barcelona បាន​និយាយ​ថា គេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ក្រោយ​ខកខាន​ប៉េណាល់ទី​មិន​ចូល ធ្វើ​ឲ្យ​ក្រុម​ទទួល​បាន​ត្រឹម​១​ពិន្ទុ។ សម្រាប់​យប់​នេះ​អាហ្សង់ទីន​ត្រូវ​ប្រកួត​ទី​ពីរ​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​តំបន់​អឺរ៉ុប​ក្រូអាត​ដែល​កំពុង​ឈរ​កំពូល​តារាង។ សំនួរ ចោទ​ថា​ប្រសិន​អាហ្សង់ទីន​ចាញ់​ក្រូអាត អ្នក​គាំទ្រ​នឹង​បន្ទោស​ Messi?

កាល​ស្មើ​អ៊ីស្លង់​​ម្ដាយ​របស់ Messi បាន​និយាយ​ការពារ​​កូន​ពី​ពាក្យ​មួយ​ឃ្លា​ថា ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ទាំង​មូល​​ទទួល​ការ​ឈឺ​ចាប់​ ពេល​ Messi ត្រូវ​គេ​ចោទ​ថា លេង​មិន​យក​ចិត្ត​ទុក​ដាក់ គ្រាន់​តែ​លេង​បង្គ្រប់​កាតព្វកិច្ច​ឲ្យ​ជម្រើស​ជាតិ។

សម្រាប់​គ្រូ​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក Sampaoli  ក៏​បាន​និយាយ​ទាក់ទិន​នឹង​រឿង​ Messi ដែល​ថា Messi ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក និង​ជា​កីឡាករ​សំខាន់​របស់​ពួក​គេ។ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ពិត​ទេ ពេល​ដែល​ក្រុម​ឈ្នះ​គឺ​ជា​ការ​ឈ្នះ​របស់​គេ​តែ​ម្នាក់​ឯង។ គេ​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួល​រ៉ាប់រង ពេល​ដែល​ក្រុម​ចាញ់។

​​​ Sampaoli បន្ត​ថា ពេល Messi ទាត់​ចូល​ ពួក​យើង​ទាំង​អស់​នាំ​គ្នា​ស្រែក​ចូល ប៉ុន្តែ​ពេល​ពួក​យើង​ចាញ់​ គេ(Messi) ទទួល​ការ​ស្ដី​បន្ទោស។ កីឡាករ​តែ​ម្នាក់​មិន​អាច​ផ្លាស់​ប្ដូរ​ការ​ប្រកួត​បាន​ទេ។ បញ្ហា​ពិត​របស់ Messi គឺ​​ទាក់ទង​នឹង​ការ​ខ្វះខាត​មិត្តរួម​ក្រុម៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ