គ្រូ​បង្វឹក​អាហ្សង់ទីន ​បន្ទោស​កូន​ក្រុម ​ដែល​អត់​ចេះ​លេង​បាល់​ជាមួយ Messi

  • 2018-06-22 01:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jorge Sampaoli ​គ្រូ​បង្វឹក​អាហ្សង់ទីន ​បាន​បន្ទោស​កូន​ក្រុម​ដទៃ​ទៀត ​ចំពោះ​ទម្រង់​លេង​មិន​ល្អ ​មិន​អាច​សហការ​គ្នា​ត្រូវ​ជើង​ជាមួយ​ខ្សែ​ប្រយុទ្ធ Lionel Messi ។

អាហ្សង់ទីន ​បាន​បរាជ័យ​ធ្ងន់​ក ៣-០ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត ​នា​ប្រកួត​ក្នុង​ពូល​កាល​ពី​យប់មិញ​នេះ​នៅ​ព្រឹត្តិការណ៍ FIFA World Cup ។ ត្បិត​តែ​ចាញ់​យ៉ាង​នេះ​មែន ​លោក Sampaoli ​មិន​បន្ទោស​ទៅ​លើ Messi ​ឡើយ ​តែ​ផ្ទុយ​ទៅ​វិញ​លោក​បាន​ដាក់​បន្ទុក​ទៅ​លើ​កីឡាករ​ដទៃ​ក្នុង​ក្រុម​ទៅ​វិញ ដែល​ខ្សោយ​សមត្ថភាព​ក្នុង​ការ​ប្រកួត​ធំ​នេះ។ “ព្រោះ​តែ​សមត្ថភាព​ក្រុម​ទាំង​មូល ​មិន​អាច​លេង​បាន​ជាមួយ Messi ។ Leo ​ត្រូវ​បាន​កំណត់ ព្រោះ​ក្រុម​មិន​អាច​លេង​ដោយ​រលូន​ជាមួយ​គាត់​បាន”។ សម្ដី​គ្រូ​បង្វឹក​បន្ថែម។

ក្នុង​ពូល D ​នេះ អាហ្សង់ទីន​ទើប​មាន​១​ពិន្ទុ​ប៉ុណ្ណោះ ឆ្លង​កាត់​២​ប្រកួត​មក​នេះ។ តាម​រយៈ​លទ្ធផល​នេះ ​អាហ្សង់ទីន​ប្រឈម​មែនទែន​ក្នុង​ការ​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល ដោយ​ពួកគេ​ត្រូវ​ពឹង​លើ​ប្រកួត​ចុង​ក្រោយ ​និង​ការ​ប្រកួត​របស់​អ៊ីស្លង់​ជាមួយ​នីហ្សេរីយ៉ា​ទៀត៕

អត្ថបទ៖ មុន្នីរម្យ