Minho ពី​ក្រុម​ Shinee ប្រកាស​អាយុ​ខ្លួន​ចង់​មាន​គ្រួសារ

  • 2018-06-22 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Minho ​ពី​ក្រុម Shinee បាន​និយាយ​រឿង​រ៉ាវ​ខ្លះៗ ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​បញ្ហា​បង្កើត​គ្រួសារ។

ថ្មីៗ​នេះ​ នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​សំនួរ​ចម្លើយ​លើ​ប៉ុស្តិ៍​វិទ្យុ​ អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​ថា "តើ​ឥវ៉ាន់​អ្វី​ដែល​អ្នក​ទើប​នឹង​ទិញ​ថ្មីៗ​នេះ​?” ពេល​នោះ​ Taemin បាន​ឆ្លើយ​តប​ថា "ខ្ញុំ​បាន​ទិញ​ក្រែម​លាប​ស្បែក​។ ព្រោះ​ដង​ខ្លួន​ខ្ញុំ​ចាប់​ផ្ដើម​ស្ងួត​ខ្លាំង ព្រោះ​វ័យ​កាន់​តែ​ចាស់​។ ខ្ញុំ​បាន​ផឹក​ទឹក​ជា​ច្រើន​ ព្រម​ទាំង​លាប​ក្រែម​លើ​ស្បែក​ជា​ច្រើន​ដើម្បី​ការពារ។"

បន្ទាប់​មក Minho បាន​ឆ្លើយ​ម្ដង​ថា "ខ្ញុំ​បាន​ទិញ​ប្រដាប់ប្រដា​វាយ​កូនហ្គោល​។ ខ្ញុំ​ទើប​នឹង​រៀន​ពិត​មែន ប៉ុន្តែ​ខ្ញុំ​តែង​តែ​បន្ទោស​ប្រដាប់ប្រដា​ទាំង​នោះ​ ពេល​ទៅ​លេង​នៅ​ទីវាល​ម្ដង។"

នៅ​ពេល​​មាន​អ្នក​សាក​សួរ​អំពី​គម្រោង​នៅ​ពេល​លោក​មាន​អាយុ​ខ្ទង់​៣០​ឆ្នាំ Minho បាន​និយាយ​ថា "ខ្ញុំ​ចង់​បង្កើត​គ្រួសារ​ពេល​ខ្ញុំ​អាយុ ៣០​ឆ្នាំ។" ពេល​នេះ​លោក​មាន​អាយុ ២៧​ឆ្នាំ​ហើយ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ធារ៉ូ