ត្រៀមសាទរ! ដឹងពេលវេលាប្រកាសលទ្ធផល កំណត់ត្រាពិភពលោកថ្មីរបស់កម្ពុជាហើយ

  • 2018-06-22 04:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ក្រមា​១០០០​ម៉ែត្រ របស់​កម្ពុជា​បាន​សម្រេច​ការ​ត្បាញ​ជា​ស្ថាពរ​ និង​លេច​រូបរាង​យ៉ាង​ស្រស់​ស្អាត​បំផុត ​ជា​ជោគជ័យ​ថ្មី​ដ៏​វិសេស​វិសាល​មួយ​ដែល​ខ្មែរ​រួម​គ្នា​សម្រេច​បាន។ ក្រមា​១០០០​ម៉ែត្រ នេះ​នឹង​ត្រូវ​បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ ថា​តើ​អាច​បំបែក​ឯកត្តកម្ម​ ជា​ក្រមា​ដែល​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​បាន​ដែរ​ឬទេ?

កម្មវិធី​ពន្លា និង​វាស់​ក្រមា​១០០​ម៉ែត្រ នឹង​ប្រព្រឹត្តិ​ទៅ​មុខ​សាល​មហោស្រព​កោះពេជ្រ នៅ​ថ្ងៃ​ទី០១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​ហើយ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ អញ្ជើញ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ធ្វើ​ជា​សាក្សី​ថា ក្រមា​ខ្មែរ​ប្រវែង​១០០០​ម៉ែត្រ​ពិត​ជា​អាច​បំបែក​ឯកត្តកម្ម​ពិភពលោក​ ដែល​កើត​ចេញ​ពី​ការ​រួម​ដៃ​គ្នា​ពី​បងប្អូន​ខ្មែរ​ទូទាំង​ប្រទេស។

សេចក្ដីលម្អិតសូមមើលការជូនដំណឹងខាងក្រោមនេះ៖

​​​

អត្ថបទ៖ វឌ្ឍនៈ