សម្តេច ហ៊ុន សែន ក៏​ជាអតីតនិស្សិត​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​មួយ​នេះ​ដែរ​

  • 2018-06-22 07:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ ហ៊ុន សែន បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែកវិទ្យាសាស្រ្ត​នយោបាយ​ពី​សាកលវិទ្យាល័យ​ភ្នំពេញ​ ដែល​បច្ចុប្បន្នសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​ថា​នេះ​ជាដើមទុន​ដែល​សម្តេច​អាចបន្ត​យក​បញ្ញា​បត្រ​បណ្ឌិត​ផ្នែកវិទ្យាសាស្រ្ត​នយោបាយ​បាន​នៅ​ឆ្នាំ១៩៩១ ពី​បណ្ឌិតសភាជាតិផ្នែកនយោបាយ ទីក្រុងហាណូយ។

(រូបភាព៖ ហ្វេសប៊ុក​សម្តេច​ហ៊ុន សែន)

​ក្នុង​ពិធី​ប្រ​គល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពីព្រឹ​ក​មិញ​ សម្តេច ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំគួរ​តែ​បញ្ជាក់​ថាអ្នកទាំងឡាយនៅទីនេះ​ជាសិស្ស​ប្អូនរបស់​ខ្ញុំ ហើយ​មួយចំនួន​​ក៏​ជា​សិស្សច្បង​របស់​ខ្ញុំដែរ​ ដើម្បី​ឲ្យ​ខ្ញុំធ្វើ​និក្ខេបបទ​បណ្ឌិតវិទ្យាសាស្រ្ត​នយោបាយ​បាន​ តម្រូវឲ្យ​ខ្ញុំ​បញ្ចប់​ការ​ប្រ​ឡង​នៅ​សាកល​វិទ្យាល័យភូមិន្ទ កាលនោះសាកល​វិទ្យាល័យភ្នំពេញ ខ្ញុំចប់​នៅ​សាកល​វិទ្យាល័យនេះ...ខ្ញុំមានឱកាស​ធ្វើ​និក្ខេបបទ​យក​បណ្ឌិត​វិទ្យាសាស្រ្ត​នយោបាយ»។​

​បើ​តាមការ​ចុះ​ផ្សាយ​ពីជីវប្រ​វត្តិ​របស់​សម្តេច ​ហ៊ុន​ សែន​ ក្នុង​វែបសាយ​របស់​សម្តេច​​ផ្ទាល់ (www.samdechhunsen.gov.kh ) សម្តេច​បាន​ទទួល​​សញ្ញាបណ្ឌិត​កិត្តយស​យ៉ាង​តិច​១២​ផ្សេងទៀត លើ​ផ្នែកវិទ្យាសាស្រ្ត​នយោបាយ សេដ្ឋកិច្ច អប់រំ និងអក្សរសាស្រ្ត​ជាដើម ពី​សាកលវិទ្យាល័យ អាមេរិក សាធារណរដ្ឋកូរ៉េ ចិន និង​ថៃជា​ដើម៕

អត្ថបទ៖ ទូច សុខា