Tiffany បង្ហើប​ពី​ការ​សហការ​ជាមួយ​នឹង​សិល្បករ​ដ៏​ល្បី​ខ្លាំង​មួយ​រូប​

  • 2018-06-22 11:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​នេះ​ តារា​ចម្រៀង​កូរ៉េ​ Tiffany បាន​បង្ហើប​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ចេញ​ផ្សាយ​នា​ពេល​ខាង​មុខ​របស់​នាង​ជាមួយ​មនុស្ស​អស្ចារ្យ​បំផុត​ គឺ​តារា​របាំ​បារាំង​ដ៏​ល្បីល្បាញ​ Yanis Marshall ។

ជាក់ស្ដែង​ នៅ​លើ​បណ្ដាញ​សង្គម​ Twitter តារា​ស្រី​ Tiffany បាន​ឲ្យ​ដឹង​ថា​ "នេះ​ជា​ការ​បង្ហើប​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​​ ...... ឲ្យ​ @voguemagazine ជាមួយ​មនុស្ស​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​ @yanismarshall” ។

ជាមួយ​គ្នា​នេះ​ដេរ​ Tiffany ក៏​បាន​បង្ហោះ​ link វីដេអូ​ Yanis Marshall ជាមួយ​នឹង​ទស្សនាវដ្ដិ៍​ម៉ូដ​ Vogue ។

សួម​បញ្ជាក់​ផង​ដែរ​ Yanis Marshall គឺ​ជា​តារា​របាំ​បុរស​ស្បែក​ជើង​កែង​ដ៏​ល្បី​ល្បាញ​ក្នុង​ពិភពលោក​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម