កីឡាករ Atletico សំខាន់​ម្នាក់​ទៀត បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប

  • 2018-06-22 12:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Juanfran ប្រមាណ ១ ម៉ោង​មុន​នេះ ត្រូវ​បាន​ប្រកាស​ថា​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Atletico Madrid។

កីឡាករ​នឹង​បន្ត​លេង​ឲ្យ​ក្លឹប​អេស្ប៉ាញ ១ រដូវ​កាល​ទៀត ក្រោយ​ចុះ​កុងត្រា​នេះ។

ក្នុង​ឱកាស​ចុះ​កុងត្រា​នេះ កីឡាករ​វ័យ ៣៣​ឆ្នាំ Jaunfran បាន​សម្ដែង​ "អារម្មណ៍​រីករាយ" និង​ "មោទនភាព" ដែល​បាន​បន្ត​ពាក់​អាវ Atletico Madrid ក្នុង​នាម​ជា​កីឡាករ​ក្លឹប​មួយ​រដូវ​កាល​ទៀត។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អេស្ប៉ាញ​បាន​ចេញ​ពី​ក្លឹប Osasuna មក​ចូល​រួម​ក្លឹប​យក្ស​អេស្ប៉ាញ​មាន​មូលដ្ឋាន​នៅ Madrid កាល​ពី​ឆ្នាំ ២០១១។ ខ្សែ​ស្លាប​ការពារ​ស្ដាំ​ គឺ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​សម្រាប់​ក្លឹប។ កីឡាករ​លេង​បាន​សរុប ៣២៥ ប្រកួត​ឲ្យ​ Atletico និង​ស៊ុត​ចូល​បាន ៦ គ្រាប់។

ការ​ចុះ​កុងត្រា​ថ្មី​របស់ Juanfran ធ្វើ​ឡើង ៤ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​មិត្ត​រួម​ក្រុម Antoine Griezmann ​ក៏​បាន​ធ្វើ​ដូច​គ្នា​ដែរ។ កុងត្រា​ថ្មី​របស់​កីឡាករ​បារាំង​នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៣៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី