វីវរ​ធំ! Ariana Grande ច្រឡំ​ប្រាប់​អ្នក​គាំទ្រ​ពី​ទំហំ​តំបន់​សំខាន់​គូដណ្ដឹងនាង

  • 2018-06-23 02:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ariana Grande និង​តារា​កំប្លែង Pete Davidson គឺ​ជា​គូ​ស្នេហ៍​ផ្លេក​បន្ទោរ​មួយ​គូ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ទើប​តែ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ភ្លាម​ៗ និង​មិន​ខ្លាច​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​ពួក​គេ​ទាំង​​២​ដាក់​គ្នា​ជា​សាធារណៈ​នោះ​ទេ។

ហើយ​កាល​ពី​ថ្មី​ៗ​នេះ លើ​បណ្ដាញ​សង្គម Twitter តារា​ចម្រៀង Ariana បាន​ច្រឡំ​បង្ហាញ​ប្រាប់​ពី​ទំហំ​តំបន់​សំខាន់​របស់​គូ​ដណ្ដឹង​នាង​ប្រាប់​ទៅ​គ្រប់​គ្នា។ ដំបូង​ឡើយ នៅ​ពេល​ដែល​អ្នក​គាំទ្រ​របស់​នាង​មួយ​រូប​បាន​សួរ​នាង​អំពី​ប្រវែង​ចម្រៀង​របស់​មិត្ត​ប្រុស​នាង​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​នាង។ ជា​ជាង​ឆ្លើយ​ប្រវែង​នៃ​ពេលវេលា​នៃ​បទ​ចម្រៀង តារា​ចម្រៀង Ariana បាន​ច្រឡំ​​ឆ្លើយ​តប​ជាមួយ​នឹង​ប្រវែង​នៃ​តំបន់​សំខាន់​របស់​​តារា​កំប្លែង Pete ថា៖ "ដូច​ជា ១០ អ៊ីញ (២៥ សង់ទីម៉ែត្រ) អូ​ ខ្ញុំ​ចង់​និយាយ​ថា​វា​វែង​ជាង​១​នាទី"។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យពេចន៍​របស់​តារា​ចម្រៀង Ariana មាន​អ្នក​គាំទ្រ​ខ្លះ​បាន​អបអរ​សាទរ​នាង ចំណែក​ឯ​មួយ​ចំនួន​ទៀត​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ខណៈ​នាង​បាន​ប្រាប់​ពី​រឿង​បែប​នេះ​ទៅ​​កាន់​គ្រប់គ្នា៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា