U19 កម្ពុជា​​ ចេញ​ទៅ​ហាត់​នៅ​វៀតណាម​យប់​នេះត្រៀម​​ពាន AFF

  • 2018-06-23 02:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៩ ឆ្នាំ​ នឹង​​ហោះ​ទៅ​ទឹក​ដី​វៀតណាម​វេលា​ម៉ោង ៩ យប់​នេះ​​ ដើម្បី​ហ្វឹកហាត់​នៅ​ទី​នោះ​ក្នុង​ការ​ត្រៀម​ទៅ​​លេង​ពាន​ AFF U-19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។

ក្រុម U19 កម្ពុជា កាល​ប្រកួត​ជាមួយ​ មីយ៉ាន់ម៉ា

​ការ​ហ្វឹកហាត់​នេះ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​មិថុនា ទើប​​បន្ត​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ចូល​រួម​លេង​ពាន​ខាង​លើ​ ដែល​គ្រោង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៨។ ​វេលា​ម៉ោង ៦ ល្ងាច​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៩ ឆ្នាំ​ នឹង​មក​ដល់​​អាកាសយានដ្ឋាន​ភ្នំពេញ ដើម្បី​ត្រៀម​ហោះ​ទៅ​វៀតណាម។

​ពាន​ AFF U-19 Championship នេះ​​ក្រុម​ U19 កម្ពុជា​ស្ថិត​នៅ​ពូល B​ ជា​មួយ​ប្រទេស មីយ៉ាន់ម៉ា ទីម័រខាងកើត ម៉ាឡេស៊ី និង​ប្រ៊ុយណេ។ ប្រកួត​ដំបូង​ក្នុង​ពូល​របស់​កម្ពុជា​គឺ​ប៉ះ ប្រ៊ុយណេ​ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧ :០០​ នាទី​យប់៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​