ទិញឡានក្រុងកញ្ចាស់ តែប៉ុន្មានពាន់ដុល្លារសោះ ច្នៃចេញជាផ្ទះចល័តស្អាតបែកភ្នែក
- 2018-06-23 03:50:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញឡានក្រុងកញ្ចាស់ តែប៉ុន្មានពាន់ដុល្លារសោះ ច្នៃចេញជាផ្ទះចល័តស្អាតបែកភ្នែក
ចន្លោះមិនឃើញ
ស្ត្រីម្នាក់បានទិញផ្ទះក្នុងក្តីសុបិន្តរបស់នាង នោះគឺឡានក្រុងមួយគ្រឿងដែលនាងបានច្នៃទៅជា ផ្ទះចល័តគួរឱ្យស្រឡាញ់ និងកក់ក្ដៅដែលក្រាលដោយកម្រាលឈើយ៉ាងស្រស់ស្អាតមានទាំង ផ្ទះបាយ និងកន្លែងគេង ២ គួរឱ្យចង់រស់នៅ។
ខណៈពេលនាង លីបស្គីន ជេស៊ី (Lipskin Jessie) អាយុ ៣០ ឆ្នាំមកពីសង្កាត់មែនហាធែន (Manhattan) ក្រុងញូវយ៉ក សហរដ្ឋអាមេរិក កំពុងរកទិញឡានក្រុងចាស់ៗតាមគេហទំព័រ eBay នាងក៏ប្រទះឃើញឡានក្រុងដឹកអ្នកដំណើរ GMC Greyhound Commuter មួយគ្រឿង ផលិតឆ្នាំ១៩៦៦ ដែលដូចគ្នាទៅនឹងឡានក្រុងធ្លាប់បង្ហាញវត្តមានក្នុងខ្សែភាពយន្តរឿង Speed ផលិតឆ្នាំ១៩៩៤។ គ្រាន់តែឃើញភ្លាម ស្រឡាញ់ភ្លាម ហើយនាងក៏សម្រេចចិត្តទិញវាតែ ម្តង។
នាងបានទិញឡានក្រុងនេះក្នុងតម្លៃត្រឹមតែ ៧.០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល ៣ ឆ្នាំមកនេះ នាងបានចំណាយប្រាក់ដល់ទៅ ៧០.០០០ ដុល្លារដើម្បីកែច្នៃតុបតែងវាឡើងវិញ រហូតស្រស់ស្អាត មើលលែងចង់ស្គាល់៕