អ្នកប្រឡងបាក់ឌុបត្រៀមៗ! ក្រសួងបង្ហើបមុខវិជ្ជាជម្រើស ទាំងថ្នាក់សង្គម និងវិទ្យាសាស្ត្រហើយ

  • 2018-06-23 04:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​មុខវិជ្ជា​ណា​ខ្លះ នឹង​ត្រូវ​បាន​ចាត់​​ជា​មុខវិជ្ជា​ជម្រើស សម្រាប់​វិញ្ញាសា ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម?

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ចំពោះ​វិញ្ញាសា​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មុខវិជ្ជា​ជម្រើស ត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​​ចំណោម​មុខវិជ្ជា​ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ​វិជ្ជា និង​ផែនដី​និង​បរិស្ថានវិទ្យា។

ដោយ​ឡែក​សម្រាប់​វិញ្ញាសា​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មុខវិជ្ជា​ជម្រើស ត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​​ចំណោម​មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដី​និង​បរិស្ថានវិទ្យា។

សូមជម្រាបជូនថា ដំណើរការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឆ្នាំ​សិក្សា ២០១៧-២០១៨ ប្រព្រឹត្ត​ទៅ​​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី ២០-២១ ខែ​សីហា ឆ្នាំ២០១៨ ។ ចំពោះប្រធាន​វិញ្ញាសា​មាន ៧មុខវិជ្ជា និង​មាន ២ទម្រង់ គឺ​ទម្រង់​ចែក​ជូន​បេក្ខជន និង​ទម្រង់​កត់​ដាក់​លើ​ក្ដារ​ខៀន៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ