សុខ​ ធី​ និង​ រិន​ សារ័ត្ន​ សន្យា​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​គ្នា​​ល្ងាច​នេះ​ ដើម្បី​មុខ​មាត់​គុន​ខ្មែរ​

  • 2018-06-23 04:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​ថ្ងៃ​អាទិត្យ​វេលា​ ម៉ោង​ ៦​កន្លះ​តទៅ​ ដល់​ពេល​ដែល​អ្នក​អ្នក​គុន​ខ្មែរ​ ២​រូប​ សុខ​ ធី​ និង​ រិន​ សារ័ត្ន​ ប្រកួត​តទល់​ជា​មួយ​ជើ​ខ្លាំង​ថៃ​ និង​ ឥណ្ឌូណេស៊ី​ នៅ​ឯ​ទី​ក្រុម​ម៉ាកាវ​ ក្នុង​សណ្ឋាគារ​ Stdio City​ ដែល​ជា​កន្លែង​ពួកគេ​សម្រាក​តែ​ម្ដង។​

សារ័ត្ន(ឆ្វេង) សុខ​ ធី(ស្ដាំ)

អ្នក​ទាំង​ពីរ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ទី​ក្រុង​ម៉ាកាវ​នេះ​ ហើយ​នឹង​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ជូន​ប្រទេស​ជាតិ​ និង​ពិសេស​ដើម្បី​គុន​ខ្មែរ។​

ជើង​ខ្លាំង​គុន​ខ្មែរ​ខាង​លើ​បន្ថែម​ថា​ ការ​ថ្លឹង​ទម្ងន់​ ការ​ហ្វឹកហាត់​ និង​ការ​ហូបចុក​គឺ​បាន​ល្អ​ផង​ដែរ​ ដូច្នេះ​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ ពួកគេ​កុំ​សូម​ឲ្យ​ប្រិយមិត្ត​អ្នក​ស្រឡាញ់​គុន​ខ្មែរ​ទាំង​អស់​កុំ​ជួយ​គាំទ្រ​ផង​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។​

សារ័ត្ន និង​ កាកា ជា​ថតរូប​ជា​មួយ​ដៃគូ

រំលឹក​ដែរ​ថា​ រិន​ សារ័ត្ន​ នឹង​ត្រូវ​កីឡាករ​ Mario Santya​ ក្នុង​គូ​ទី១​ ចំណែក​ សុខ​ ធី​ ប៉ះ​ជើង​ខ្លាំង​ចាស់​វស្សា​ Lerdsila​ ក្នុង​គូ​ទី៦​ នៃ​កម្មវិធី​ប្រដាល់​ One Super Series​ ដែល​រៀបចំ​ដោយ​ One Championship​ ចាប់​ពី​ម៉ោង​ ៦​កន្លះ​តទៅ។​ ប្រិយមិត្ត​អាច​ចូល​ទៅ​ Donwload App One championship​ ទស្សនា​ការ​ប្រកួត​បាន៕​

អត្ថបទ៖ នួន ស៊ីណា​