សុខ​ ធី​ ចាញ់​ Lerdsila​ ដោយ​ពិន្ទុ​មុននេះ

  • 2018-06-23 13:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ សុខ​ ធី​ ពិត​ជា​មាន​សមត្ថភាព​មិន​ធម្មតា​មែន​ និង​រឹតតែ​ធ្វើ​ឲ្យ​អ្នក​និយម​ក្បាច់​គុន​នានា​ បាន​ស្គាល់​រូប​គេ​ និង​ស្គាល់​ពី​គុន​ខ្មែរ​ បន្ទាប់​ពី​អាច​យក​ឈ្នះ​អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​ថៃ​ Lerdsila​ បាន​មុន​នេះ។​

កីឡាករ សុខ​ ធី

ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​ ខាង​លើ​ ពិត​ជា​ប្រកួត​បាន​ល្អ​មែន​ ពោល​មិន​ខ្លាច​ញញើត​និង​ដៃគូ​ ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ​ ដែល​គ្រង​ខ្សែក្រវាត់​ច្រើន​គ្រឿង​នោះ​ទេ។​ តាម​រយៈ​បទ​ពិសោធ​យ៉ាង​ច្រើន​ផង​ដែរ​របស់​ សុខ​ ធី​ គេ​ប្រកួត​អងអាច​ក្លាហាន​ និង​ចេញ​ស្នៀត​ធ្ងន់ៗ​ ដើម្បី​រក​ពិន្ទុ​ និង​អាច​ឈ្នះ​ដៃគូ​ខាង​លើ។​

ការ​តស៊ូ​ខំប្រឹង​របស់​អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​នេះ​ ក៏​បាន​ផល​ផង​ដែរ​ ដោយ​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ថៃ​ Lerdsila​ ក្នុង​កម្មវិធី​ដ៏​ធំ​របស់​អាស៊ី​ One Super Series ដែល​រៀបចំ​ដោយ​ One Championship​ នៅ​ទីក្រុង​ម៉ាកាវ៕​

អត្ថបទ៖ នួន ស៊ីណា​