កុំកុំ នឹងត្រូវប៉ះគ្នាជាមួយឈិនឡុង ក្នុងរឿង "Ip Man 4”

  • 2018-06-23 06:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Donnie Yen (កុំកុំ) បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ថា ខ្សែ​ភាពយន្ត​រឿង "Ip Man 4” បាន​បញ្ចប់​ការ​ថត​ភាពយន្ត​របស់​ខ្លួន​ក្នុង​ប្រទេស​ចិន។ ដោយ​សារ​តែ​មួយ​រយៈ​នេះ លោក​មាន​ការ​មមាញឹក​ខ្លាំង​ជាមួយ​ការងារ​ភាពយន្ត​​២​ផ្សេង​ទៀត "Big Brother” និង "Enter the Fat Dragon” តារា​សម្ដែង​រូប​នេះ​មិន​អាច​ជប់លៀង​រួម​គ្នា​ជាមួយ​សមាជិក និង​មិត្ត​រួម​ការងារ​ក្នុង​រឿង​ថ្មី​នេះ​ទេ។

ខ្សែ​ភាពយន្ត​រឿង "Ip Man 4” ត្រូវ​បាន​ដឹកនាំ​សម្ដែង​ដោយ​លោក Wilson Yip និង Yuen Wo Ping។ សមាជិក​តួអង្គ​ថ្មី​៣​រូប​ដែល​ត្រូវ​បញ្ចូល​ក្នុង​រឿង​ក្រោយ​មួយ​នេះ​មាន​ដូច​ជា តារា​សម្ដែង Scott Akins, Vanness Wu និង​វត្តមាន​ជា​ពិសេស​ពី​តារា​សម្ដែង Jackie Chan (ឈិន ឡុង)។

សាច់​រឿង​ថ្មី​មួយនេះ កាន់​តែ​មាន​លក្ខណៈ​ពិសេស និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​ជា​ខ្លាំង​ជាមួយ​ឈុត​ឆាក​ប្រយុទ្ធ​គ្នា​រវាង​តារា​សម្ដែង Donnie Yan (កុំកុំ) និង​តារា​សម្ដែង Jackie Chan (ឈិន ឡុង)។ ខណៈ​តារា​សម្ដែង​ទាំង​២​រូប​នេះ ពូកែ​ខាង​ក្បាច់​គុន​ចិន​ដូចគ្នា ហេតុ​នេះ​ហើយ រឿង "Ip Man 4” នេះ​គឺ​ជា​ភាពយន្ត​មួយ​ដែល​ប្រិយមិត្ត​មិន​​គួរ​រំលង​ឡើយ។ ចំពោះ​ថ្ងៃ​ចាក់​បញ្ចាំង​វិញ ខាង​ផលិតកម្ម​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី