ចុង​ក្រោយ ចាន់ វឌ្ឍនាកា ​ត្រលប់​ចូល​លេង​ឱ្យ​បឹង​កេត​វិញ​ហើយ

  • 2018-06-23 07:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បឹង​កេត​បាន​ប្រកាស​សន្និសីទ​ជា​ផ្លូវការ​ថា ចាន់ វឌ្ឍនាកា ​ត្រលប់​ចូល​លេង​ឱ្យ​ក្លឹប​បឹងកេត​វិញ​ហើយ ​បន្ទាប់​ពី​ចរចា​ជាមួយ​ក្លឹប​ក្រៅ​ប្រទេស​មិន​ត្រូវ​គ្នា។

វឌ្ឍនាកា ​បាន​ចំណាយ​ពេល​លេង​នៅ​ក្រៅ​ស្រុកអស់​​ច្រើន​មក​ហើយ ​ពោល​គឺ​នៅ​ប្រទេស​ជប៉ុន​១​រដូវ​កាល និង​នៅ​ប្រទេស​​ម៉ាឡេស៊ី​ផង​ដែរ។ យ៉ាងណាមិញ ​ការ​លេង​នៅ ម៉ាឡេស៊ីនោះ​មិន​បាន​​យូរ​នោះ​ទេ ហើយ​ក៏​ចែកផ្លូវគ្នា។ ក្រោយ​ចែក​ផ្លូវគ្នា ចាន់ វឌ្ឍនាកា ត្រូវបាន​គេដឹង​ថា​មាន​ក្លឹប​ជា​ច្រើន​នៅ​ក្រៅស្រុកទាក់ទងទៅលេងទៀត។ សាមី​ខ្លួន​ផ្ទាល់​ក៏​ធ្លាប់​និយាយ​រឿង​ទៅ​លេង​នៅ​ក្រៅ​ស្រុក​បន្ដ​ដែរ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​ត្រូវ​ចូល​លេង​ជាមួយ​ក្រុម​បឹង​កេតវិញ។

រូបគេ​ចូល​បឹង​កេត​វិញ​នេះ នឹង​បង្ហាញ​ខ្លួន​ចាប់​ពី​ជើង​ទី ២​ទៅ​នៃលីគ​កំពូល​កម្ពុជា ​និង​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​ផង​ដែរ៕

រាយការណ៍៖ ស្រី សុវណ្ណារ៉ា

អត្ថបទ៖ មុន្នីរម្យ