ពីក្រោយ​ការ​ពិត​ទស្សនាវដ្ដី TIME ​ដ៏​ល្បី​បំផុត ប្រើ​ក្រប​រូប​ក្មេង​យំ​ពេល​ឃើញ​មុខ​ត្រាំ

  • 2018-06-24 07:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​John Moore ជា​អ្នកថតរូប​ដែល​ទទួល​បាន​រង្វាន់ Pulitzer របស់ Getty Images។ លោក​បាន​​ថតរូប​ជនអន្តោប្រវេសន៍​ឆ្លងកាត់​ព្រំដែន ​អាមេរិក-ម៉ិកស៊ិក អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ។ សប្តាហ៍​នេះ​រូបថត​របស់​លោក​ត្រូវ​បាន​ជ្រើសរើស​​ទាក់ទង​នឹង​បញ្ហា​ជនអន្តោប្រវេសន៍​ដ៏​ចម្រូង​ចម្រាស់​នៅ​អាមេរិក។

Pulitzer គឺ​ជា​ពាន​រង្វាន់​សម្រាប់​ស្នាដៃ​ឆ្នើម​បំផុត​សម្រាប់​អ្នក​សារព័ត៌មាន​មិន​ថា​​ជា​សំណេរ ឬ រូបថត​ឡើយ ហើយ វា​ប្រៀប​បាន​នឹង​ពាន​រង្វាន់ Oscar សម្រាប់​អ្នក​មាន​ស្នាដៃ​ឆ្នើម​នៅ​ក្នុង​វិស័យ​ភាពយន្ត​ដូច្នោះ​ដែរ។

រូប​នៅ​លើ​ក្រប​ទស្សនាវដ្តី​គឺ​ជា​រូប​កាត់ត ដែល​ស៊ី​ទៅ​នឹង​ច្បាប់​ថ្មី​ដ៏​ចម្រូង​ចម្រាស់​របស់​ត្រាំ​ទៅ​លើ​ជនអន្តោប្រវេសន៍​ឆ្លង​ចូល​អាមេរិក​តាម​ច្រក​ព្រំដែន​ម៉ិកស៊ិក។ កុមារ​នៅ​ក្នុង​រូប​​គឺ​ជា​ជនជាតិ​ហុងឌូរ៉ាស។ កុមារ​​អាយុ២​ឆ្នាំ​យំ​នៅ​ពេល​ដែល​ម្តាយ​របស់​​ទារក​នេះ ត្រូវ​បាន​​ប៉ូលីស​ចាំ​យក​ទៅ​ឃុំ​ខ្លួន​នៅ​រដ្ឋ​តិចណាស់ នៅ​ពេល​រូប​គេ​ព្យាយាម​ឆ្លង​ដែន​ចូល​អាមេរិក។

Moore បាន​រៀបរាប់​​ពី​ហេតុការណ៍​នៅ​ពេល​ដែល​លោក​ថត​រូប​នោះ​ប្រាប់​ TIME ​ថា "នេះ​គឺ​ជា​ការ​លំបាក​សម្រាប់​ខ្ញុំ។​ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ គឺ​ទៅ​ពរ​នាង (ទារក)​ឡើង។ ប៉ុន្តែ​ខ្ញុំ​មិន​អាច"។

ច្បាប់​ថ្មី​របស់​ត្រាំ​គឺ​ត្រូវ​ពង្រាត់​ឪពុក​ម្តាយ​ចេញ​ពី​កូន​ ប្រសិន​បើ​ពួក​គេ​លួច​ឆ្លង​ដែន​ចូល​អាមេរិក​ដោយ​ខុស​ច្បាប់។

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ជនអន្តោប្រវេសន៍​ឆ្លងកាត់​ព្រំដែន ​អាមេរិក-ម៉ិកស៊ិក មួយ​ចំនួន​ទៀត​របស់ John Moore៖

ប្រភព៖ Time   ប្រែ​សម្រួល៖ សុខ លាងហ៊ត