សុខៗ ម៉ារីម៉ា​ និយាយ​ចំក្ដែងៗលែងខ្មាស​ថា​ ខ្លួន​ចាប់​ផ្ដើម​ខ្លាច​ប្ដី

  • 2018-06-24 06:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សម្រស់​ត្រដែត​ Marian Rivera បាន​ទម្លាយ​អ្វីដែល​លាក់​ក្នុង​ចិត្ត​ដែល​ខ្លួន​មាន​ចំពោះស្វាមី​ទៅ​កាន់​អ្នក​គ្រប់​គ្នា។

រាជិនី​តារាសម្ដែង​របស់​ហ្វីលីពីន​ ដែល​គ្រប់​គ្នា​និយម​ហៅ​ថា​ "ម៉ារីម៉ា” បាន​និយាយ​ក្នុង​កម្មវិធី​មួយ​ថា​ ខ្លួន​មាន​អារម្មណ៍​ខ្លាច​ Dingdong Dantes ដែល​ជា​ស្វាមី​បន្តិច​បន្តួច​ដែរ នៅពេល​ដែល​តារា​ប្រុស​រូបនេះ​ក្លាយជា​អ្នក​ដឹកនាំ​កម្មវិធី​ដែល​នាងធ្វើជា​ពិធីការិនី​មាន​ឈ្មោះ​​ថា​ "Tadhana”។

អ្នកម្ដាយ​របស់ Zia រូប​នេះ​បញ្ជាក់​ថា៖ "ខ្ញុំពិត​ជា​មានអារម្មណ៍​ថា​ខ្លាចៗ​ នៅពេល​គាត់​មកធ្វើ​ជា​អ្នក​ដឹកនាំ​របស់​ខ្ញុំ។ ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ថា​ នៅ​ពេល​គាត់​ដឹង​ពី​ខ្ញុំ​ច្បាស់​ពេក តើត្រូវ​​ខ្ញុំ​ធ្វើ​យ៉ាងណា​ទៅ។ ខ្ញុំ​សួរ​គាត់​ថា​ «បង​នឹង​ដឹង​ដោយ​ដូចម្ដេចទៅ?» គាត់​ឆ្លើយភ្លាមថា «បង​ច្បាស់ជា​ដឹង​ថា​ ពេលណាអូនគ្រាន់​តែ​សម្ដែង​ ពេលណា​អូន​បញ្ចេញ​អារម្មណ៍ពិត» ដល់ពេល​អ៊ីចឹងទៅ​ខ្ញុំ​ដូចជា​មាន​សម្ពាធ​បន្តិចដែរ”។

ប៉ុន្តែ​ទោះជាយ៉ាងណា​ តារាស្រី​រូបនេះ នៅមិនភ្លេច​សរសើរ​ប្ដី​របស់​ខ្លួន​ថា​ ជា​អ្នក​ដឹកនាំ​ល្អ​ម្នាក់ មិនមែន​តែ​សម្រាប់​កម្មវិធី​ តែ​ក៏​ជាអ្នក​ដឹកនាំ​ ត្រួសត្រាយផ្លូវល្អ ដ៏​ពិសេស​ក្នុង​បេះដូង​នាង​ដែរ៕

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី