មូល​ហេតុនេះ​ហើយ គ.ជ.ប ផ្ញើសារទៅកាន់​ទូរសព្ទដៃ​ពល​រដ្ឋ​រាល់ថ្ងៃ

  • 2018-06-24 07:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​ទំនង​ជា​បាន​ចាប់​អារម្មណ៍​ថា​គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត​(គ.ជ.ប)បាន​ផ្ញើសារ​ចូល​ក្នុង​ទូរសព្ទ​ដៃ​របស់​ខ្លួន​ជា​ញឹកញាប់នូវព័ត៌មាន​ទាក់ទងនឹងការ​បោះ​ឆ្នោត​ ការ​ធ្វើដូចនេះ​គ.ជ.ប បញ្ជាក់ថា​នេះ​ជា​សេវា​បម្រើ​ដល់​ម្ចាស់​ឆ្នោត។

(សារSMS ជាព័ត៌មាន​ទាក់ទងនឹង​ការ​បោះ​ឆ្នោត​​ដែលគ.ជ.ប ផ្ញើចូល​ទូរសព្ទដៃ)

ក្នុង​សេចក្តីប្រាកសព័ត៌មាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ គ.ជ.ប បញ្ជាក់​ថា​ខ្លួន​បាន​ផ្ញើសារ​(SMS)សំខាន់​ៗជារៀងរាល់​ថ្ងៃ​ទៅ​កាន់​ទូរសព្ទ​ដៃ​ចំនួន​​៥លាន​គ្រឿង។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​សរសេរថា៖ «ក្នុង​រឿង​បោះឆ្នោត​មាន​តួរអង្គពីរដែលសំខាន់គឺ​ម្ចាស់​ឆ្នោត និងគ.ជ.ប...​ការ​ផ្តល់​សេវា​ព័ត៌មាននេះ គឺមានន័យ​ថា​ជាអ្នក​បម្រើ​សេវា​ដល់​ម្ចាស់​ឆ្នោត​ដែលជា​គោល​ការណ៍​មួយ​ក្នុង​ចំណោម​គោល​ការ​ណ៍​ទាំង៧ដែលជា​ត្រីវិស័យ​របស់​គ.ជ.ប»។

គួរ​បញ្ជាក់ថា​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ខាង​មុខ​នេះ មាន​គណបក្ស​នយោបាយ​ចូល​រួមប្រកួត​ប្រជែង​ចំនួន​២០​គណបក្ស៕

អត្ថបទ៖ ទូច សុខា