រូបរាង Charlie Puth បច្ចុប្បន្នធ្វើឲ្យគ្រប់គ្នារំពៃនឹកដល់ Justin Bieber មុនគេ

  • 2018-06-24 09:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Charlie Puth គឹជាតារា​ប្រុស​ដែល​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​អ្នក​គាំទ្រ​​ជា​ច្រើន​ជុំវិញពិភពលោក។ មិនមែន​ត្រឹម​តែ​ចម្រៀង​បង្កប់​ន័យ​ចាក់ដោត​ បង្ហាញ​ពី​ស្នេហា និង​សំឡេង​ដ៏​ផ្អែម​របស់​លោក​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដោយសារ​ភាព​ស្រស់សង្ហា​របស់​តារា​ប្រុស​ម្នាក់​នេះ​ដែរ។

ប៉ុន្តែ​អំឡុង​ពេល​ថ្មីៗ​ តារា​ចម្រៀង​មុខ​ស្រទន់​ដែល​ធ្លាប់​តែ​លួច​បេះដូង​អ្នក​ស្ដាប់​តាម​រយៈ​សំឡេង​រូបនេះ​ ហាក់​ផ្លាស់​ប្ដូរ​ច្រើន​ជាពិសេស​ការ​តុបតែង​ខ្លួន។ បុរស​ដែល​ធ្លាប់​ទុក​សក់​ខ្លី បែប​សុភាពៗ ប៉ុន្តែ​ពេល​នេះ​ប្រែ​ជា​មាន​សក់​វែង​ និង​ប្ដូរពណ៌​សក់ដែលលោកមិនធ្លាប់លាបពីមុន ព្រម​ទាំង​ទុកពុកមាត់មិនខ្ចីកោរ​ទៀត។

ម្យ៉ាង​ក្រោយ​ឃើញ​រូបរាង​ Charlie នា​ពេល​បច្ចុប្បន្ន​ អ្នក​គាំទ្រ​ភាគ​ច្រើន​នឹក​ឃើញ​មុនគេ​ដល់​ Justin Bieber ព្រោះពីមុនអ្នក​ទាំង ២សុទ្ធសឹង​មានម៉ូដសក់បែបសុភាពៗប៉ុន្តែទាក់ទាញ រហូតពេលនេះគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរ។ ទស្សនា​សម្រស់​នាពេល​ថ្មីៗ​នេះ​របស់​ម្ចាស់​បទ​ "One Call Away” ដូចខាងក្រោម៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី