Kane ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស ក្រោយ​ជួយ​ក្រុម​ឈ្នះ ៦-១

  • 2018-06-24 14:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Harry Kane បាន​ទាត់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ឈ្នះ​ប៉ាណាម៉ា ៦-១ ក្នុង​ប្រកួត​ទី​២បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​បែលហ្សិក។

ជា​រឿង​​មិន​គូរ​ឲ្យ​ជឿ​ហើយ​ក៏​មិន​ទាន់​មាន​ក្រុម​ណា​ធ្វើ​បាន​ក្នុង​ព្រឹត្តិការណ៍ World Cup​ ឆ្នាំ​នេះ ដោយ​អង់គ្លេស​រក​បាន​ដល់​ទៅ​៥​គ្រាប់​ត្រឹម​វគ្គ​ទីមួយ។ ក្នុង​ចំណោម​គ្រាប់​ទាំង​នោះ Kane រក​បាន​៣​គ្រាប់​ម្នាក់​ឯង​នាទី​ទី២២, ៤៥និង​៦២ ខណៈ​៣​គ្រាប់​ទៀត​សម្រេច​ពី​សំណាក់​កីឡាករ Jesse Lingard និងJohn Stone ២​គ្រាប់​ម្នាក់​ឯង។

ចំណែក​១​គ្រាប់​របស់​ប៉ាណាម៉ា​រក​បាន​ពី​កីឡាករ Felipe Baloy នាទី​៧៨ ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ប៉ាណាម៉ា​ដំបូង​រក​គ្រាប់​បាល់​បាន​នៅ World Cup។ Kane ក៏​បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស​ដែរ ក្នុង​នាម​ជា​កីឡាករ​អង់គ្លេស​ទី​៣​រក​បាន Hat-Trick​ ក្នុង​ពាន​រង្វាន់​ World Cup៕​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម