ចប់​ប្រកួត​ទីពីរ​ World Cup មក​ដឹង​លទ្ធភាពឡើង​វគ្គ​បន្ត​របស់​ក្រុម​ទាំង​៨​ពូល​

  • 2018-06-25 02:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ World Cup បាន​បញ្ចប់​ប្រកួត​ទី​ពីរ​នៅ​តាម​ពូល​នីមួយ​ៗ​ត្រឹម​យប់​មិញ​នេះ​ បន្ទាប់​ពី​ការ​ប្រកួត​ពូល​ H លេង​បិទ​វគ្គ​ក្រោយ​គេ។ មិន​ឲ្យ​ខាត​ពេល​​ច្រើន​ការ​ប្រកួត​ទី​បី​ ឬ​ប្រកួត​ចុងក្រោយ​នឹង​បន្ត​នៅ​យប់​នេះ​ ពោល​គឺ​មិន​សម្រាក​នោះ​ឡើយ។

ប្រកួត​លើក​ទី​៣​តាម​ពូល​ខ្លះ​គ្រាន់​ជា​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ដោយ​សារ​រក​ឃើញ​ក្រុម​២​ឡើង​រួច​ហើយ​ ដោយ​ឡែក​នៅ​ពូល​ខ្លះ​វិញ​គឺ​ជា​ប្រកួត​ដ៏​សំខាន់​ដើម្បី​កាត់​សេចក្ដី​ដឹង​ថា​ក្រុម​ណា​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ពូល A

  • ម្ចាស់​ផ្ទះ​រុស្ស៊ី​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​​រួច​ស្រេច​ ហើយ​នឹង​បញ្ចប់​ពូល​នៅ​ចំណាត់​ថ្នាក់​លេខ​១​បើ​សិន​ស្មើ​ឬ​ឈ្នះ​អ៊ុយរ៉ាហ្គាយ។

  • អ៊ុយរ៉ាហ្គាយ​ក៏​បាន​កក់​​កៅអី​វគ្គ​១៦​ក្រុម​ដែរ​ ហើយ​នឹង​បញ្ចប់​ពូល​លេខ​១​បើ​អាច​ឈ្នះ​រុស្ស៊ី។

  • អេហ្ស៊ីប​ និង​អារ៉ាប៊ី សាអូឌីត​គ្មាន​ឱកាស​ឡើង​ទេ តែ​បើ​នរណា​ឈ្នះ​រវាង​គូ​នេះ​នឹង​ឈរ​លេខ​៣​ក្នុង​ពូល។​

ពូល​ B

  • អេស្ប៉ាញ​នឹង​ឡើង​ទៅ​វគ្គ​បន្ត​ហើយ​ឈ្នះ ស្មើ​ ម៉ារ៉ុក​ តែ​បើ​ចាញ់​វិញ​គឺ​មិន​ឲ្យ​លើស​ពី​១​គ្រាប់​​ ត្រូវ​ពឹង​លើ​អ៊ីរ៉ង់​យក​ឈ្នះ​លើ​ព័រទុយហ្គាល់​ចាប់​ពី​១​គ្រាប់​ឡើង។​

  • ព័រទុយហ្គាល់​ ត្រូវ​ការ​ឈ្នះ​ ឬ​យ៉ាង​ហោច​ណាស់​ស្មើ​ទល់​នឹង​អ៊ីរ៉ង់​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ តែ​អ៊ីរ៉ង់​វិញ​ទាមទារ​ជ័យ​ជម្នះ​ដាច់​ខាត​លើ​ព័រទុយហ្គាល់​ដើម្បី​ឡើង។

  • ម៉ារ៉ុក​ ទោះ​បី​លទ្ធផល​ទល់​នឹង​អេស្ប៉ាញ​​យ៉ាង​ណា​ក៏​មិន​អាច​ឡើង​ដែរ​ ព្រោះ​ពួកគេ​អស់​ឱកាស​ទៅ​ហើយ។​​

ពូល​ C

  • បារាំង​បាន​កក់​កៅអី​រួច​ហើយ​ និង​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ទល់​ដាណឺម៉ាក​ដើម្បី​ឈរ​កំពូល​តារាង។

  • ដាណឺម៉ាក​ ត្រូវ​ការ​យ៉ាង​ហោច​ណាស់​ស្មើ​ដើម្បី​ឡើង​វគ្គ​បន្ត​ ឬ​បើ​ចាញ់​បារាំង​ពួកគេ​នឹង​ឡើង​ដូចគ្នា​បើ​អូស្ត្រាលី​មិន​អាច​យក​ឈ្នះ​ប៉េរូ​បាន។​

  • អូស្ត្រាលី​នឹង​ឡើង​វគ្គ​១៦​ក្រុម​ដរាប​ណា​ ពួកគេ​ឈ្នះ​ប៉េរូ​ ហើយ​បារាំង​ឈ្នះ​ដាណាម៉ាក។

ប៉េរូ​ ធ្លាក់​ក៏​ពិត​មែន​ប៉ុន្តែ​នឹង​បាន​លេខ​៣​ក្នុង​ពូល​បើ​អាច​យក​ឈ្នះ​អូស្ត្រាលី។​

ពូល​ D

  • ក្រូអាត​ឡើង​វគ្គ​វគ្គ​១៦​ក្រុម​ហើយ​ ហើយ​ត្រូវ​ការ​ឈ្នះ​ ស្មើ​ ឬ​ក៏​ចាញ់​តិច​គ្រាប់​ដើម្បី​ឈរ​លេខ​១​ក្នុង​ពូល។

  • នីហ្សេរីយ៉ា​ ត្រូវ​ការ​ឈ្នះ​ ឬ​ត្រឹម​ស្មើ​អាហ្សង់ទីន​ដើម្បី​ឡើង។

  • អ៊ីស្លង់​នឹង​ឡើង​បើ​អាច​យក​ឈ្នះ​ក្រូអាត​ ហើយ​អាហ្សង់ទីន​យក​ឈ្នះ​នីហ្សេរីយ៉ា​ដោយ​មាន​គ្រាប់​សំណល់​តិច​ជាង​ពួកគេ។

  • អាហ្សង់ទីន​ នឹង​ឡើង​បើ​អាច​យក​ឈ្នះ​នីហ្សេរីយ៉ា​ ហើយ​អ៊ីស្លង់​ចាញ់​ ឬ​ស្មើ​ក្រូអាត។

​ពូលE

  • ប្រេស៊ីល​ឡើង​បើ​ពួកគេ​ស្មើ​ឬ​ឈ្នះ​ស៊ែប។

  • ស្វីស​ នឹង​ឡើង​បើ​ស្មើ​ឬ​ឈ្នះ​កូស្តារីកា​ ឬ​ក៏​ស៊ែប​មិន​អាច​យក​ឈ្នះ​ប្រេស៊ីល​បាន។

  • ស៊ែប​នឹង​ឡើង​បើ​ពួកគេ​ឈ្នះ​ ឬស្មើ​ប្រេស៊ីល​ ហើយ​កូស្តារីកា​យក​ឈ្នះ​ស្វីស។

  • កូស្តារីកា​ ធ្លាក់​ហើយ​តែ​នឹង​បាន​លេខ​៣​បើ​អាច​យក​ឈ្នះ​ស្វីស​ ហើយ​ប្រេស៊ីល​ឈ្នះ​ស៊ែប។

ពូល​ F

  • ម៉ិកស៊ិក​នឹង​ឡើង ហើយ​ឈរ​កំពូល​តារាង​បើ​គេច​ផុត​ពី​ការ​ចាញ់​ស៊ុយអែត។​

  • អាល្លឺម៉ង់​នឹង​ឡើង​បើ​អាច​យក​ឈ្នះ​កូរ៉េ​ខាងត្បូង ឬ​បើ​ស្មើ​ត្រូវ​ពឹង​លើ​ម៉ិកស៊ិក​យក​ឈ្នះ​ស៊ុយអែត។​​

  • ស៊ុយអែត​នឹង​ឡើង​បើ​ឈ្នះ​ម៉ិកស៊ិក​ ហើយ​បើ​ស្មើ​ត្រូវ​ពឹង​លើកូរ៉េ​យក​ឈ្នះ​ម៉ិកស៊ិក។

  • កូរ៉េ​ នឹង​ឡើង​បើ​ពួកគេ​យក​ឈ្នះ​អាល្លឺម៉ង់​ ហើយ​ម៉ិកស៊ិក​យក​ឈ្នះ​ស៊ុយអែត​។

ពូល​ G អង់គ្លេស​ កក់​កៅអី​វគ្គ​១៦​ក្រុម​ ហើយ​នឹង​ឈរ​លេខ​១​បើ​ឈ្នះ​បែលហ្សិក។

បែលហ្សិក​ ក៏​កក់​កៅអី​ដូចគ្នា​ ហើយ​នឹង​ឈរ​លេខ​១​បើ​ឈ្នះ​អង់គ្លេស។

ទុយនីស៊ី​ និង​ប៉ាណាម៉ា​ធ្លាក់​ដូចគ្នា​ តែ​មួយ​គូ​នេះ​នរណា​ឈ្នះ​នឹង​ឈរ​លេខ​៣​ក្នុង​ពូល។​

ពូល​H

  • ជប៉ុន​នឹង​ឡើង​បើ​ឈ្នះ​ឬ​ស្មើ​ប៉ូឡូញ បើ​ចាញ់​ត្រូវ​ចាញ់​តិច​គ្រាប់​ហើយ​ពឹង​លើ​កូឡុំប៊ី​យក​ឈ្នះ​សេណេហ្គាល់​ច្រើន​គ្រាប់។

  • រវាង​កូឡុំប៊ី​ និង​សេណេហ្គាល់​នរណា​ឈ្នះ​នឹង​ឡើង​វគ្គ​១៦ក្រុម។​

  • ប៉ូឡូញ​អស់​ឱកាស​ហើយ​ តែ​នឹង​ឈរ​លេខ​៣​បើ​អាច​ឈ្នះ​ជប៉ុន​ ហើយ​សេណេហ្គាល់​ឈ្នះ​កូឡុំប៊ី​ច្រើន​គ្រាប់៕

ប្រភព៖ FIFA   អត្ថបទ៖ វិរ័ត្ន