Messi ថា មិន​ទាន់​ចង់​ចូលនិវត្តន៍​ រហូត​ដល់​ឈ្នះ​ World Cup សិន

  • 2018-06-25 02:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​បង្ហាញ​ពី​មហិច្ឆតា​ឈ្នះ​ពាន World Cup ថា​ គេ​មិន​ទាន់​​ចង់​ចូល​និវត្តន៍​ទេ រហូត​រូប​គេ​ឈ្នះ​ពាន​ធំ​ប្រចាំ​ពិភពលោក​នេះ​សិន។

ប្រធាន​ក្រុម​របស់​អាហ្សង់ទីន​រូប​នេះ​បាន​អបអរ​ខួប​ឈាន​ចូល​វ័យ​៣១​ឆ្នាំ​កាល​ពី​ម្សិលមិញ និង​រំឭក​ថា​ គេ​នឹង​បោះបង់​ក្ដី​ស្រមៃ​ក្នុង​ការ​លើក​ពាន​ World Cupជាមួយ​អាហ្សង់ទីន​ឡើយ។ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ​​ក្រុម Messi កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ក្នុង​ពូល ក្រោយ​ចាញ់​ប្រកួត​ចុងក្រោយ​ធ្ងន់​ក​ក្រោម​ថ្វី​ជើង​ក្រូអាត ៣-០។

ដើម្បី​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ អាហ្សង់ទីន​ត្រូវ​យក​ឈ្នះ​នីហ្សេរីយ៉ា ហើយ​ក្រូអាត​ត្រូវ​ឈ្នះ​អ៊ីស្លង់​ដាច់​ខាតនៅ​ប្រកួត​ទី​៣។ ត្បិត​ឱកាស​នៅ​ផិតផើយ​ក្ដី Messi បាន​ប្រាប់​សារព័ត៌មាន​ថា៖ "វា​ពិត​ជា​ពិសេស​ខ្លាំង​ណាស់ ព្រោះ​សម្រាប់​អាហ្សង់ទីន​ពាន World Cup ពិត​ជា​សំខាន់ សម្រាប់​ខ្ញុំ​ក៏​ដូច​គ្នា។ ខ្ញុំ​តែងតែ​មាន​ក្ដី​ស្រមៃ​ឃើញ​ខ្លួន​ឯង​លើក​ពាន World Cup។

កីឡាករ​របស់​ Barcelonaបន្ត​ថា៖ "ខ្ញុំ​ធ្លាប់ឈ្នះ​​កម្មវិធី​សំខាន់​ៗ​ជា​ច្រើន ប៉ុន្តែ​មហិច្ឆតា​របស់​ខ្ញុំ​មិន​ទាន់​បញ្ចប់​ទេ។ ខ្ញុំ​​មិន​គួរ​ចូល​និវត្តន៍​​ពី​បាល់ទាត់​ ដោយ​មិន​ទាន់​លើក​ពាន​ពិភពលោក​ជាមួយ​ប្រទេស​របស់​ខ្ញុំឡើយ"៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ