“Jurrasic World: Fallen Kingdom” រក​ចំណូល​បាន​ខ្ទង់​ ៧០០​លាន​ដុល្លារ​ក្រោយ​ដាក់​បញ្ចាំង​នៅ​អាមេរិក

  • 2018-06-25 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​ផ្សេងៗ ទូទាំង​ពិភពលោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ​នេះ "Jurrasic World: Fallen Kingdom” ទើប​តែ​ដាក់​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក​ចុង​សប្ដាហ៍​មុន​ដោយ​រក​ចំណូល​បាន​ ១៥០​លាន​ដុល្លារ ធ្វើ​ឲ្យ​ចំណូល​សរុប​គឺ​ឈាន​ទៅ​ដល់​ជាង​ ៧០០​លាន​ដុល្លារ។

នេះ​គឺ​ជា​ភាពយន្ត​ទី ២​ បន្ទាប់​ពី "Jurassic World” បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៥ ដែល​រក​ចំណូល​បាន​ដល់​ទៅ ១,៦៧២​ប៊ីលាន​ដុល្លារ​ឯណោះ។ បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​វគ្គ​ដំបូង​ "Fallen Kingdom” មាន​លក្ខណៈ​ចាញ់​ប្រៀប​ចំពោះ​សប្ដាហ៍​ដំបូង​ ប៉ុន្តែ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ ព្រោះ​មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ​ជាង ២០០​លាន​ដុល្លារ​តែ​នៅ​ក្នុង​ប្រទេស​ចិន​។

ចំណែក​ឯ​ភាពយន្ត​​ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​ពី​សប្ដាហ៍​មុន "Incredibles 2” មាន​លទ្ធភាព​រក​ចំណូល​បាន​ជាង ៨០,៩​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ចំណូល​សរុប​ចំពោះ​រឿង​នេះ​គឺ​ដល់​ទៅ ៣៥០,៤​លាន​ដុល្លារ​តែ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍។

ចំណាត់​ថ្នាក់​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖

១០. “Won't You Be My Neighbor?” ប្រាក់​ចំណូល​ ១,៩​លាន​ដុល្លារ
៩. “Avengers: Infinity War” ប្រាក់​ចំណូល​ ២,៥​លាន​ដុល្លារ
៨. “Superfly” ប្រាក់​ចំណូល​ ៣,៤​លាន​ដុល្លារ
៧. “Hereditary” ប្រាក់​ចំណូល​ ៣,៨​លាន​ដុល្លារ
៦. “Solo: A Star Wars Story” ប្រាក់​ចំណូល​ ៤​លាន​ដុល្លារ
៥. “Deadpool 2” ប្រាក់​ចំណូល​ ៥,៣​លាន​ដុល្លារ
៤. “Tag” ប្រាក់​ចំណូល ៨,២​លាន​ដុល្លារ
៣. “Ocean's Eight” ប្រាក់​ចំណូល​ ១១,៧​លាន​ដុល្លារ
២. “Incredibles 2” ប្រាក់​ចំណូល​ ៨០,៩លាន​ដុល្លារ
១. “Jurassic World: Fallen Kingdom” ប្រាក់​ចំណូល​ ១៥០​លាន​ដុល្លារ

Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ