ព្រោះតែស្រឡាញ់ ខំយកថវិកាផ្ទាល់ខ្លួនពីការងារជាគ្រូពេទ្យ មកផលិតកុនមិនខ្លាចខាត

  • 2018-06-25 03:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងថ្ងៃសន្និសីទកាសែតបង្ហាញវីដេអូខ្លី រឿង «ស្នូរជើងអ្នកណា?» ដោយមានការចូលរួម ពីលោក ឆាយ បូរ៉ា និងលោក ព្រំ សិលា នាយកគ្រប់គ្រង ផលិតកម្មចែកចាយភាពយន្ត PuPrum Entertainment លោក សែម វិសាល ដែលជាផលិតករផង អ្នកដឹកនាំរឿងផង និងជាវេជ្ជបណ្ឌិតផលនោះ ប្តេជ្ញាផលិតភាពយន្តខ្មែរឱ្យកាន់តែមានគុណភាព ដើម្បីគាំទ្រវិស័យភាពយន្ត។

ក្នុងនោះលោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា សម្តែងមតិកោតសរសើរការលះបង់របស់ផលិតករ​ និងជាគ្រូពេទ្យជំនាញ លោក សែម វិសាល ដែលមានគំនិតព្យាយាមផលិតភាពយន្តខ្មែរ ទោះបីជាមានឧបសគ្គជាច្រើន​ក្តី ពិសេស​កោតសរសើរទឹកចិត្តព្យាយាមមិននឿរហត់លើការផលិតភាពយន្តខ្មែរ។ ជាមួយគ្នានេះលោក ឆាយ បូរ៉ា ក៏តាំងជំហរផលិត​ភាពយន្តខ្មែរជាបន្ត បើទោះថ្ងៃមុននឹងមានការទារពន្ធដារបែបណាក្តី ហើយលោក បន្តថាបើទោះជានៅសល់ថវិកាត្រឹម ២០០ ដុល្លាក៏រូបលោកនៅតែព្យាយាមផលិតភាពយន្តជាបន្តទៀត។

ដូចគ្នានឹងលោក ឆាយ បូរ៉ា ផលិតករ និងជាវេជ្ជបណ្ឌិត លោក សែម វិសាល លើកឡើងដូចគ្នាថា​លោកក៏មិនបោះបង់​ហើយរឹតតែព្យាយាមបន្ថែមដើម្បីជាមោទកភាពជាតិខ្មែរ។ រូបលោក បន្តថាការផលិតភាពយន្តជាអាជីពទីពីររបស់លោក​ដោយរូបលោកផ្ទាល់មិនបានខ្វល់នឹងការចំនេញ ឬខាត់នោះទេ តែលោកថាសង្គមជាតិនឹងខាត់បើគ្មានភាពយន្តតំណាងជាតិរបស់ខ្លួន។ បន្តដោយ លោក ឆាយ បូរ៉ា បើគ្មានភាពយន្ត បើគ្មានផលិតករបន្តផលិតទៀត ព្រោះគ្មានការគាំទ្រលើ​ផលិតផលជាតិខ្លួននោះ តើយើងមានមោទកភាពឯណាទៅបង្ហាញសាសន៍ដទៃថាយើងមានអ្វីជារបស់យើង?

ស្របពេលដែលរោងភាពយន្តកើនឡើងរហូតអាចផ្ទុបអ្នកទស្សនាជាង ១ម៉ឺនកៅអី តែចំនួនភាពយន្តខ្មែរសម្រាប់ចែកចាយហាក់នៅទ្រឹង ឬថយចុះ នេះបើតាមការលើឡើងរបស់លោក ព្រំ សិលា នាយកគ្រប់គ្រង ផលិតកម្មចែកចាយភាពយន្ត PuPrum Entertainment។ លោក ព្រំ សិលា បន្តថាជាក់ស្តែងភាពយន្តខ្មែរបច្ចុប្បន្នមានការលំបាកក្នុងការទទួលបានជោគជ័យ ដោយសារកត្តាមួយចំនួនដូចជា គុណភាពជាចំបង ដើម្បីទាញចំណាប់អារម្មណ៍ទស្សនិកជន​មកសាល្បភាពយន្តខ្មែរវិញ។ បេសសកម្ម ជម្រុញការផលិតភាពយន្តខ្មែរនេះ ពិតជាត្រូវការ ការចូលរួមពីសំណាក់ប្រជាជនខ្មែរ ពិសេសយុវវ័យខ្មែរ នេះបើតាមការលើកឡើងរបស់ លោក ព្រំ សិលា៕

ខាងក្រោមនេះជាវីដេអូខ្លី រឿង «ស្នូរជើងអ្នកណា?» ផលិតដោយលោក សែម វិសាល ផលិតកម្ម Wonder Film Entertainment

អត្ថបទ៖ Sunny

អត្ថបទពេញនិយម