កម្ពុជា មានកន្លែងផ្ដល់សេវាធ្វើលិខិតឆ្លងដែន ប៉ុន្មានទីតាំង?
- 2018-06-25 03:51:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា មានកន្លែងផ្ដល់សេវាធ្វើលិខិតឆ្លងដែន ប៉ុន្មានទីតាំង?
ចន្លោះមិនឃើញ
ដើម្បីផ្ដល់ភាពងាយស្រួល និងឆាប់រហ័សដល់ប្រជាពលរដ្ឋ គិតត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ កម្ពុជាមានកន្លែងផ្ដល់លិខិតឆ្លងដែនចំនួន៦កន្លែង។ នេះបើតាមប្រសាសន៍ ឯកឧត្ដម ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីចុងសប្ដាហ៍មុន។
ឯកឧត្ដមបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តអាចមកធ្វើលិខិតឆ្លងដែន នៅទីតាំង
“បងប្អូនអាចមកធ្វើលិខិតឆ្លងដែនព្រំដែនធម្មតានៅទីតាំងខាងលើ ប៉ុន្តែចំពោះបងប្អូនពលករទៅបម្រើការងារនៅក្រៅប្រទេសអាចមកធ្វើលិខិតឆ្លងដែននៅផ្សារទំនើបស្ទឹងមានជ័យ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ”។
ឯកឧត្ដមបានចាត់ទុកថា នេះគឺជាការផ្ដល់ភាពងាយស្រួលមួយដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនទៅធ្វើការងារនៅក្រៅប្រទេស។
ចំណែកអ្នកស្រី លោកស្រី អៀង កណ្ណារ៉ា អភិបាលរងក្រុងប៉ោយប៉ែតបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការផ្តល់លិខិតឆ្លងដែនសម្រាប់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តកាលពីថ្ងៃទី៦ ខែមិថុនា កន្លងគឺជាការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋពិសេសកាត់បន្ថយការចំណាយ។ “នេះគឺជាការបង្កលក្ខណៈងាយស្រួលខ្លាំងមែនទែន ដល់ប្រជាពលរដ្ឋ ដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃ ពិសេសកាត់បន្ថយការចំណាយច្រើនសម្រាប់ពួកគាត់”។
កាលពីខែមុនអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានប្រកាសពីការផ្តល់សេវាធ្វើលិខិតឆ្លងដែននៅខេត្តចំនួនបី ក្នុងនោះមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តកោះកុង និងចាប់ផ្តើមធ្វើលិខិតឆ្លងដែនជូនពលរដ្ឋកាលពីដើមខែមិថុនា។ ចំណែកនៅផ្សារទំនើបអ៊ីអន២ រាជធានីភ្នំពេញបានបើកធ្វើលិខិតឆ្លងដែនធម្មតាកាលពីថ្ងៃទី ២២ ខែមិថុនា សប្ដាហ៍មុន៕