១០សន្លឹក ពីកំពង់ផែថ្មីចែសរបស់កម្ពុជា ផ្ដល់សេវាធំៗ៤ ជាប្រយោជន៍ដ៏សំខាន់ចំពោះជាតិ

  • 2018-06-25 04:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ​កំពង់​ផែ​ថ្មី​សន្លាង​របស់​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​កា​ហើយ​ ក្រោម​អធិបតី​ភាព​របស់​សម្ដេច​តេជោ ហ៊ុន សៃន និង​អម​ដំណើរ​ដោយ​ទេសរដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះ អាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង៧០% នៃ​ចរាចរណ៍​ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ វា​បាន​បម្រើ​នូវ​សេវាកម្ម ចំនួន​៤​រួម​មាន៖

១.ប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍

២.សម្រាប់ដឹកជញ្ជូនទំនិញរាយ

៣.សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់

៤.ប្រើសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្ម បេ្រង​ក្នុង​ដែន​សមុទ្រ​កម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ។

លក្ខណៈ​ពិសេស​នៃ​ចំណតផែពហុបំណង ដែលបានសាងសង់រួមមាន​ដូចជា៖ ចំណត​ផែ​ទំនិញ​រាយ​ប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ ចំណត​ផែមូល​ដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ​សម្រាប់​ការ​រុករក​ប្រេង​ប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង(Tugboat) ក្រោម​ហិរញ្ញប្បទាន​សម្បទានមានទឹកប្រាក់ សរុបចំនួនប្រមាណ ៧៤ លានដុល្លារអាមេរិក ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិជប៉ុន (JICA) រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ ការតភ្ជាប់ទៅនឹងផ្លូវគមនាគមន៍សំខាន់ៗ និងការធ្វើឲ្យប្រសើរ ឡើងនូវសមត្ថភាពរបស់កំពង់ផែ បានធ្វើឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាន់តែដើរតួនាទីយ៉ាង សំខាន់ក្នុងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស ព្រមទាំងមានតម្លៃថោក សំដៅលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់។

លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ នាពេល បច្ចុប្បន្ន និងក្នុងពេលអនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងពង្រីកសមត្ថភាពរបស់កំពង់ផែបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយទៀត ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ។ កំពង់ផែទឹកជ្រៅនេះ នឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំ ចំណុះ ៦០.០០០ តោន រហូតដល់ ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣។

ជាងនេះទៀត កំពង់ផែស្វយ័តក្រុង ព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់មធ្យម ដោយបរិមាណកុងតឺន័រឆ្លងកាត់នឹងមានបរិមាណ លើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង៕

សូមទស្សនាទិដ្ឋភាពបន្ថែមទៀតដូចខាងក្រោមនេះ​៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ក្រសួងសាធារណការ

អត្ថបទថ្មី