ខ្លាំង​បាត់ នេន ទុំ លេង​ចេញ​បទ​ចម្រៀង​រឿង​ពិត​ខ្លួនឯង​ពី​សហរដ្ឋ​អាមេរិក​ហ្មង!

  • 2018-06-25 07:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ខ្លួន កំពុង​ជាប់​បេសកកម្ម​រយៈ​ពេល​វែង​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​ទៅ​ហើយ​ក្ដី ប៉ុន្តែ នេន ទុំ មិន​ទុក​ពេល​វេលា​ទំនេរ​ចោល​ឡើយ ដោយ​លោក​បាន​ឆ្លៀត​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​ទៀត​ចេញ​ពី​ទឹក​ដី​លោក​ខាង​លិច​នេះ​មក។ រឹត​តែ​សំខាន់ បទ​នេះ គឺ​ជាង​រឿង​ពិត​របស់​លោក​ថែម​ទៀត។

បទ​ចម្រៀង​រឿង​ពិត​របស់ នេន ទុំ មាន​ចំណង​ជើង​ថា "ម្ដេច​អូន​មិន​យល់"។ តាម​ពិត​បទ​នេះ បាន​ចេញ​ជា Audio តាំង​ពី​សប្ដាហ៍​មុន​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​ក្នុង​ថ្ងៃ​នេះ បទ​ចម្រៀង​ខាង​លើ បាន​ចេញ​ជា​វីដេអូ​ចម្រៀង​ពេញ​លេញ​ផ្លូវ​ការ ដែល​កាយវិការ​គឺ​ថត​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ផ្ទាល់​តែ​ម្ដង។ "បទ​នេះ គឺ​ជា​ការ​ចាប់​អារម្មណ៍​របស់​បង​ប្អូន​ខ្មែរ​យើង​នៅ​ច្រើន​ប្រទេស​ណាស់​បង គេ​ចង់​ឃើញ ចង់​ស្ដាប់​បទ​ហ្នឹង ឥឡូវ​ចេញ​ជា​ផ្លូវការ​ហើយ!”។

តើ​បទ "ម្ដេច​អូន​មិន​យល់" រៀបរាប់​ពី​ជីវិត​ពិត​របស់ នេន ទុំ យ៉ាង​ណា​ខ្លះ? ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា