ពេញ​ចិត្ត​ចំណុច​ទាំង​នេះ អាច​គិតគូរ Galaxy J6 និង J7 Duo ២០១៨ បាន

  • 2018-06-25 11:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy J6 និង Galaxy J7 Duoជា​ទូរសព្ទ​ដែល​មាន​អេក្រង់​ពេញ​តួ​ជាមួយ​នឹង​តម្លៃ​វិញ​គឺ​ម៉ា​អេម​សមស្រប​ចំពោះ​អ្នក​មាន​ជីវភាព​ល្មម​ចង់​ទិញ​ទូរសព្ទ​តម្លៃ​ជាង ២០០ ដុល្លារ។

Galaxy J6 និង J7 Duo ២០១៨

ចំពោះ​លក្ខណៈ​លេចធ្លោ​នៃ​ទូរស័ព្ទ​ដៃ Galaxy J6 និង Galaxy J7 Duoនេះ​ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម ទស្សនា​វីដេអូ ព្រោះ​អេក្រង់​វា​មាន​មុខងារ ផ្ដល់​កម្រិត​ពណ៌ និង​រូបភាព​ច្បាស់​ខ្ពស់​បាន​យ៉ាង​ល្អ។

+Galaxy J6 2018

Galaxy J6 2018

បំពាក់​មក​ជាមួយ​អេក្រង់ HD Super AMOLED ទំហំ ៥,៦ អ៊ីញ​ផ្ដល់​កម្រិត​ពណ៌ និង​រូបភាព​ច្បាស់​ខ្ពស់។ មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ ១៣ មេហ្គា​ភិច​សែល ឯ​កាមេរ៉ា​ខាង​មុខ​ទំហំ ៨ មេហ្គាភិចសែល​ជាមួយ LED Flash បំពាក់ RAMទំហំ 3GB មេម៉ូរី ទំហំ 32GB អាច​បន្ថែម​ម៉េម៉ូរីកាត micro SD រហួត​ដល់ 256 GB អាច​ដាក់​ស៊ីម​បាន ២ អាច​ប្រើប្រាស់​គណនី​បាន២ (Dual Account) លើ Facebook, Line, Viber, Telegram WeChat និង WhatsApp ល្បឿន​ដំណើរការ​ដោយ Octa- Core 1.6 GHz កម្លាំង​ថ្ម ៣ ០០ មីលី​អំពែមាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​ខាង​ក្រោយ​ ជម្រើស៣ពណ៌គឺ ពណ៌ខ្មៅ, ពណ៌​មាស​និង​ស្វាយ តម្លៃ​គឺ ២៤៥ ដុល្លារ។

+Galaxy J7 Duo

J7 Duo ​កាមេរ៉ា​ក្រោយ​ភ្លោះ​

បំពាក់​មក​ជាមួយ​អេក្រង់ ៥,៥ អ៊ិញ(Super AMOLED) អាច​ដាក់​ស៊ីម​បាន ២ ដើរ​ដោយ Android 8.0(Oreo) ​ប្រើ​បន្ទះ​ឈីប Exynos 7885 មាន RAM 4GB| 32 GB អាច​ថែម​មេម៉ូរី​កាត​ក្រៅ ២៥៦GB។ ​កាមេរ៉ា​ក្រោយ​ភ្លោះ​មួយ​គ្រាប់​ទំហំ ១៣ មេហ្គា និង ៥ មេហ្គា មាន​មុខងារ aufocus, LED Flash អាច​ថត​វីដេអូ​បាន 1080p @30fps កាមេរ៉ា​មុខ ៨ មេហ្គា​មាន​ភ្លើង LED Flash មួយ​គ្រាប់ ​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ ខាង​ក្រោយ ថាមពល ៣ ០០០ មីលី​អំពែ(អាច​ដក​ចេញ​បាន) ពណ៌៖ ប្លែក មាស ផ្កាឈូក និង​ពណ៌​ស តម្លៃ៖ ២៥០ ដុល្លារ។

Android 8.0 Oreo
រន្ធ​ដោតភ្លើង Micro
អេក្រង់ ៥,៥ អ៊ិញ(Super AMOLED)

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម