អ្នក​គាំទ្រ​នារី​ម្នាក់​មាន​ជំងឺ​មហារីក​ជាប់​ខ្លួន ខំ​ស្កាត់​តាំង​ពី​អាមេរិក មក​រក EXO ទី​បំផុត​បាន​សម​ដូច​ចិត្ត

  • 2018-06-25 13:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​ ក្រុម​តារា​ចម្រៀង​បុរស​ EXO បាន​បំពេញ​បំណង​នារី​បរទេស​ Michelle Parenteau​ ដែល​ខំ​ធ្វើ​ដំណើរ​ពី​រដ្ឋ​កាលី​ហ្វរញ៉ា​ នៃ​សហរដ្ឋអាមេរិក​ ដើម្បី​ស្កាត់​មក​ជួប​ក្រុម​តារា​សំណព្វ​ចិត្ត​។

ជាក់ស្ដែង​ ក្រុម​តារា​ចម្រៀង​ EXO បាន​អនុញ្ញាត​ឲ្យ​នារី​ម្នាក់​នោះ​ បាន​ជួប​ផ្ទាល់​នៅ​ខាង​ក្រោយ​ឆាក​តន្ត្រី​ 2018 Lotte Family Concert ហើយ​និង​បាន​ថត​ជាមួយ​គ្នា​ទៀត​ ព្រោះ​ក្មេង​ស្រី​ម្នាក់​នោះ​មាន​ជម្ងឺ​មហារីក​។

“ខ្ញុំ​អាច​យក​ឈ្នះ​ការ​វះ​កាត់​ដ៏​លំបាក​ គឺ​ត្រូវ​អរគុណ​ដល់​ EXO ហើយ​ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ ដែល​បាន​មក​សម្ដែង​ការ​អរគុណ​ផ្ទាល់​ជាមួយ​ពួក​គាត់​" នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ Michelle Parenteau ។

ស្រប​គ្នា​នេះ​ដែរ​ នារី​ជន​ជាតិ​អាមេរិក​រូប​នេះ​ បាន​ប្រាប់​ថា​ តន្រ្តី​របស់​ EXO គឺ​បាន​ផ្ដល់​ភាព​ក្លាហាន​ដល់​រូប​នាង​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជម្ងឺ​មហារីក​។

សូម​បញ្ជាក់​ផង​ដែរ​ នារី​ជន​ជាតិ​អាមេរិក​រូប​នេះ​ បច្ចុប្បន្ន​មាន​អាយុ​១៧​ឆ្នាំ​ ហើយ​នាង​មាន​ជម្ងឺ​មហារីក​ នៅ​ឆ្នាំ​២០១៥​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទថ្មី