ប្រុស​ស្អាត Gong Yoo ស្រាប់​តែ​បង្ហើប​ពី​ភាពយន្ត​ថ្មី​របស់​ខ្លួន​​ទៅ​អ្នក​គាំទ្រ!

  • 2018-06-26 11:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កូរ៉េ​ Gong Yoo បាន​បង្ហើប​ពី​ភាពយន្ត​ថ្មី​របស់​ខ្លួន​ ក្នុង​កម្មវិធី​ ASUS ក្នុង​ប្រទេស​តៃវ៉ាន់​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​នេះ​។

កូន​ប្រុស​ស្រី​ប្ដីមុន គង់ សុជាតិ ថត​រូប​ជុំគ្នា​

ខណៈ​នៅ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ តារា​សម្ដែង​ Gong Yoo បាន​បង្ហើប​ថា​ "ខ្ញុំ​ចង់​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​នូវ​ភាពយន្ត​ដ៏​ល្អ​មួយ​នា​ពេល​ឆាប់​ៗ​នេះ​"។

“ដោយ​សារ​ខ្ញុំ​បាន​ទទួល​ការ​ស្រលាញ់​គាំទ្រ​យ៉ាង​ច្រើន​ពី​រឿង​ "Goblin" ដូចនេះ​ខ្ញុំ​ត្រូវ​តែ​មាន​ការ​ម៉ត់ចត់​ខ្លាំង​ក្នុង​ការ​ជ្រើសរើស​ថត​រឿង​ថ្មី។ យ៉ាងណាមិញ​ មុន​ពេល​ខ្ញុំ​មក​ចូល​រួម​កម្មវិធី​នេះ​ ខ្ញុំ​បាន​និយាយ​ជាមួយ​ខាង​ក្រុមហ៊ុន​ពី​រឿង​ថ្មី​ហើយ​។ សូម​រង់​ចាំ​ស្នាដៃ​ថ្មី​បន្ដិច​ទៀត"។ នេះ​ជា​ការ​ឲ្យ​ដឹង​បន្ថែម​ពី​តារា​ឯក​ប្រុស​សង្ហា​ Gong Yoo។

ជាមួយ​គ្នា​នេះ​ដែរ​ ពិធីករ​ក៏​សួរ​ថា​ "ប្រសិន​បើ​មាន​រឿង​ Goblin Season 2 តើ​លោក​នឹង​ធ្វើ​ជា​តួ​ឯក​ប្រុស​ទៀត​ឬ​ទេ​?”។

ដោយ​មិន​ស្ទាក់ស្ទើរ​យូរ​ តារា​ឯក​ប្រុស​រូប​នេះ​ ក៏​ឆ្លើយ​ភ្លាម​ៗ​ថា​ "ខ្ញុំ​គិត​ថា​ មិន​មាន​ Goblin Season 2 ទេ​ តែ​បើ​មាន​ពិត​មែន​ ខ្ញុំ​ចង់​សម្ដែង​ក្នុង​រឿង​នោះ​ទៀត​"។

សូម​បញ្ជាក់​ផង​ដែរ​ លោក​ Gong Yoo គឺ​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង​ "Goblin" ដែល​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​អ្នក​ទស្សនា​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ