BLACKPINK ក្លាយជាក្រុមនារីកូរ៉េថ្មី១ទៀតប្រចាំប្រវត្តិសាស្ត្រដែលបំបែកកំណត់ត្រានៅ Billboard

  • 2018-06-26 02:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BLACKPINK បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​​ប្រចាំ​ពិភព K-Pop ដោយសារ​វត្តមាន​លើ​តារាង​ Billboard តាម​រយៈ​បទ​ "DDU-DU-DDU-DU"។

បទ​ចម្រៀង​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំ​វិញ​ពិភពលោក​នៃ​រយៈ​ចុង​ក្រោយ​នេះ កំពុង​ឈរ​នៅ​លំដាប់​ទី​ ៥៥​លើ​តារាង​ Billboard Hot 100 ក្នុង​សហរដ្ឋអាមេរិក។ ដំបូង​ឡើយ​ក្រុម​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ រំពឹង​ថា​អាច​នឹង​ជាប់​លេខ​រៀង​ទី ៨១ ទៅ​៨៣ ប៉ុន្តែ​លទ្ធផល​ចេញ​មក​ គឺ​លើស​ពី​ការ​រំពឹង​ទុក។

កន្លង​ទៅ​ មាន​តែ​ក្រុម K-Pop ២​ក្រុម​ប៉ុណ្ណោះ​ដែល​អាច​បំបែក​កំណត់ត្រា​ឈរ​លើតារាង​ Billboard ប្រចាំ​សហរដ្ឋអាមេរិក​គឺ​ Wonder Girls និង​ BTS ហើយ​ពេលនេះ​ BLACKPINK ក្លាយ​ជា​ជើង​ខ្លាំង​ថ្មី​ប្រចាំ​ប្រវត្តិសាស្ត្រ​ហើយ។

BTS

បទ​ចម្រៀង​ Wonder Girls ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណងជើង​ថា​ "Nobody” បាន​ក្លាយជា​បទ​ចម្រៀង​ ដែល​ឈរ​នៅ​លេខ​រៀង​ទី​ ៧៦ លើតារាង​ Hot 100 កាល​ពី​ឆ្នាំ ២០០៩ ដែល​ជួយ​ឲ្យ​ K-Pop កាន់​តែ​មាន​អ្នក​ស្គាល់​ច្រើនឡើងៗ។

ក្រោយ​ ៩​ឆ្នាំ​ BLACKPINK ក៏​បាន​ឡើង​មក​បំបែក​កំណត់ត្រា​ជាថ្មី​ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​បំផុត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី