ប្រុស​ម្នាក់នោះជាអ្នកណា? អ្នក​គាំទ្រ​ឆ្ងល់​ប្លែក​គ្រប់​គ្នា​ពេល​ឃើញ​ Aum ថត​ស្និទ្ធស្នាលជាមួយ

  • 2018-06-26 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រូបភាព​របស់​ Aum និង​បុរស​វ័យ​ក្មេង​ម្នាក់​បែក​ខ្ចាយ​ពេញ​បណ្ដាញ​សង្គម​ អ្នក​គាំទ្រ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ឆ្ងល់​គ្រប់​គ្នា​ ថា​ម្នាក់​នោះ​ជា​អ្នកណា?

បុរស​ម្នាក់​ដែល​មជ្ឈដ្ឋាន​ទូទៅ​ផ្ដោត​ការ​ចាប់អារម្មណ៍​នេះ​ តែង​បង្ហាញ​មុខ​ជា​រឿយៗ​ជាមួយ​ Aum Patchrapa ហើយ​ទំនាក់ទំនង​របស់​លោក​ហាក់​ដូចជា​ស្និទ្ធស្នាល​ជាង​មិត្តភ័ក្ដិ​ធម្មតា។ អ្នក​គាំទ្រ​ចាប់​ផ្ដើម​សង្ស័យ​តាំង​ពី​ ខមមិន​របស់​អ្នក​ទាំង​ ២​លើ​ Instagram ជាដើម។ ម្យ៉ាង​មួយរយៈនេះ Aum តែង​បង្ហោះ​រូប​ជាមួយ ប្រុសសង្ហា​ម្នាក់នេះជារឿយៗ ប៉ុន្តែ​មិនសរសេរ Caption និង​ Tag ឡើយ។

អ្វី​គ្រប់​យ៉ាង​នៅ​មិនទាន់​លាត​ត្រដាង​នៅ​ឡើយ​ ប៉ុន្តែ​គ្រប់​គ្នា​ដែល​តែង​ចង់​ដឹង​ពី​សកម្មភាព​របស់​ Aum កំពុង​បន្ត​សង្កេត​តាមដាន​ទាល់តែ​រក​ឃើញ​ថា​អ្នក​ទាំង​ ២​ទាក់ទង​ជាមិត្ត​ ឬ​លើស​ពីនេះ៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី