គ្រាន់តែខាងស្រីបើកភ្លើងខៀវ​ Boy Pakorn ចេញមុខទម្លាយរឿងពិតពីក្រោយហ្មង

  • 2018-06-26 08:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មានឱកាស​ធ្វើ​ការ​រួម​គ្នា​ក្នុង​កម្មវិធី​លេង​ហ្គេម​កម្សាន្ត​ "Davinci Thailand” Boy Pakorn ក៏​បាន​បង្ហោះ​រូបជាមួយ​តារាសម្ដែង​កូន​កាត់​កូរ៉េ​ Seo Gyeon លើ​ Instagram របស់​លោក។

ឃើញ​រូបភាព​ដែល​បាន​បង្ហោះ​នោះ​ហើយ​ អ្នកគាំទ្រ​នាំគ្នា​ចោទ​ជា​ប្រធានបទ​ថ្មី​ថា​ តារា​ប្រុស​ស្រី​ ១​គូ​នេះ​ទំនង​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា។ ប៉ុន្តែ​ពេល​នោះ​ Boy ក៏​បាន​ជំទាស់​ថា​រវាង​លោក​ និង​ Gyeon ត្រឹម​ជា​មិត្ត​រួម​ការងារ​ទេ គ្មាន​អ្វី​លើស​ពី​នេះ​ឡើយ។

ប៉ុន្តែ​កាល​ពី​ពេល​​ថ្មីៗ​នេះ​ រឿង​នេះ​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត​ ក្រោយ​តារា​ស្រី​ថៃ-កូរ៉េ​ Seo Geyon និយាយ​ថា​ នាង​នឹង​សាកល្បង​ទាក់ទង​ស្នេហា​ជាមួយ​ Boy ប្រសិន​លោក​សុំ​ស្រឡាញ់។ គ្រប់គ្នា​ដែល​ជា​អ្នក​គាំទ្រ​ក៏​គាំទ្រ​ពេញ​ទំហឹង​ បើ​អ្នក​ទាំង​ ២​ស្រឡាញ់​គ្នា​មែន។

ដោយឡែក​ ងាក​មក​ Boy វិញ​ ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​សារព័ត៌មាន​ លោក​បាន​បញ្ជាក់​ម្ដង​ទៀត​ថា​ ខ្លួន​មិន​មាន​ LINE ID របស់ Gyeon ទេ ហើយ​ក៏​មិន​ដែល​ណាត់ជួប​គ្នា​ក្រោយ​ថត​កម្មវិធី​រួម​គ្នា​ចប់ដែរ។ ចុង​ក្រោយ​ រៀមច្បងគ្រួសារ​ Chatborirak នេះ​ឆ្លៀតបញ្ជាក់ម្ដង​ទៀត​ច្បាស់ៗ​ថា​ ទំនាក់ទំនង​ស្នេហា​របស់លោក​ និង​ Gyeon គឺ​ សូន្យភាគរយ។

ដូចបាន​អះអាង​លើក​មុន​ដែរ Boy លើកឡើង​ថា​នាង​ជា​នារី​ម្នាក់​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ធ្វើ​ជា​ពិធីការិនី។ លោក​សង្ឃឹម​ថា​ ស្រីស្អាត​រូបនេះ​នឹង​ចូលរួម​លេង​ហ្គេម​ក្នុង​កម្មវិធី​របស់​លោក​នៅ​ថ្ងៃ​ណា​មួយ​ម្ដងទៀត៕

ប្រភព៖ khaosod   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី