តោះ​! ​ជុំ​គ្នា​កាត់​ស្ត្រេស​នៅ​ហាង​ហាយ​ៗ​នេះ​បាន​ ៣០% Off ហើយ​មើល​តារា​ល្បី​ច្រៀង​ផ្ទាល់​កម្រ​មាន

  • 2018-06-26 10:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ច្រៀង​ Smart Original Song ល្បី​ៗ ជា​ច្រើន​រូប​ ដូចជា​ ក្រុម​ SmallWorld SmallBand, អួង សូរីយា , Adda ,កញ្ចនា ,Psand, ចេស្តា, Sai, ម៉ា​ បញ្ញា, រ៉ុន ស៊ីរ៉ា​ និងSophia នឹង​ណាត់​ជួប​ប្រិយមិត្ត​​ខ្លួន​ជា​រៀង​រាល់​ខែ​នៅ​ថ្ងៃ​ទី ២៥ ចាប់​ពី​ម៉ោង ៧ល្ងាច​តទៅ នៅ​លើ​ឆាក​ប្រគំ​តន្ត្រី Hard Rock ក្នុង​បរិយាកាស​ដ៏​ VIP បំផុត ។ នេះ​បាន​តាម​ការ​ឲ្យដឹង​ពី​លោក រ៉េន តំណាង​ Smart VIP កាល​ល្ងាច​ម្សិល​មិញ ក្នុង​កម្មវិធី Smart VIP Night នៅ​ Hard Rock ដែល​មាន​ក្រុម​ចម្រៀង SmallWorld SmallBand ចូល​រួម​សម្ដែង​ផ្ទាល់​។

លោក​បាន​បញ្ជាក់​បន្ថែម៖ «មួយ​សប្ដាហ៍​មុន​ថ្ងៃ​ទី ២៥ ​យើង​នឹង​ប្រកាស​​ប្រាប់​បងប្អូន​តាម​ ហ្វេសប៊ុក​ផ្លូវ​ការ​របស់​យើង គឺ Smart Axiata ថា​នឹង​មាន​ការ​សម្ដែង​ពិសេស​ពី​តារា Smart Original Song artist មួយ​ណា ក្នុង​រាត្រី Smart VIP Night របស់​យើង​នៅ Hard Rock។ ជាក់​ស្ដែង​យើង​ពិតជា​សប្បាយ​ចិត្ត​ដោយ​ឃើញ​មាន​បង​ប្អូន​អ្នក​គាំទ្រ​តន្ត្រី​របស់ SmallWorld SmallBand មក​ចូល​រួម​ច្រើន​កុះ​ករ ពិសេស​ពួកគេ​បាន​ប្រើ​ SmartVIP ដើម្បី​បាន​ការ​បញ្ចុះ​តម្លៃ ៣០% និង​ពិសា​ស្រាបៀ Free ​ទៀត​ផង»។

រៀង​រាល់​ថ្ងៃ​ទី២៥ ជា​រៀង​រាល់​ខែ អតិថិជន Smart VIP ទាំង​អស់​នឹង​អាច​រីករាយ​ជាមួយ​ការ​ផ្ដល់​ជូន​ពិសេស​នៅ Hard Rock Café ចាប់​ពី​ម៉ោង ៧​ល្ងាច​ទៅ​ដូច​ជា​៖

  • បញ្ចុះ​តម្លៃ 30% លើ​មុខ​ម្ហូប (Special Menu)
  • ពិសា​ស្រាបៀ Free ចាប់​ពី​ម៉ោង ៧-៩ យប់ (Happy Hour)
  • ពិសា​ស្រាបៀរ ត្រឹម​តែ ១ ដុល្លារ (Non Happy Hour)
  • មើល​ការ​ប្រគំ​តន្ត្រី​ពី​ក្រុម​តារា​ចម្រៀង​Smart Original Song​ ល្បីៗ។

លោក​បន្ថែម​ថា​៖« យើង​​សម្រេច​យក​ថ្ងៃ​ទី​២៥ ព្រោះ​ភាគ​ច្រើន​នេះ​ជា​ថ្ងៃ​បើក​ប្រាក់​ខែ។ ហើយ​ធម្មតា​យើង​ធ្វើ​ការ​ហត់​នឿយ​ពេញ​មួយ​ខែ អីចឹង​ពេល​បើក​ប្រាក់​ខែ​ច្បាស់​ជា​ចង់​លំហែ​អារម្មណ៍​កាត់​ស្ត្រេស​​បន្តិច​ហើយ​មែន​អត់? កុំ​ឲ្យ​ពិបាក​គិត​ច្រើន​ថា​ត្រូវ​ទៅ​ជុំ​គ្នា​សប្បាយ​នៅឯណា ទៅ Hard​ Rock មាន​ទាំង​ម្ហូប​ឆ្ងាញ់​លក់​បញ្ចុះ​តម្លៃ​ពិសេស ហើយ​បាន​មើល​តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​អ្នក​ច្រៀង​ផ្ទាល់​ឡើង​ឡូយ​ទៀត ធានា​​ម៉ា​ពេញ​ចិត្ត»។

អតិថិជន​ Smart ទាំងអស់​សុទ្ធតែ​អាច​ទទួល​បាន​អត្ថប្រយោជន៍​នេះ ដោយ​គ្រាន់​តែ​ដោន​ឡូត SmartNas app ហើយ​បញ្ចូល​លុយ​ចាប់ពី ៥ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន​ទៀត៕

អត្ថបទ៖ លីដា