អស្ចារ្យ​ខ្លាំង! EXO ត្រូវ​បាន​ជ្រើសរើស​ធ្វើទូត​សុឆន្ទៈ​ពី​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង

  • 2018-06-26 12:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេលថ្មី​ៗ​នេះ​ ក្រុម​តារា​ចម្រៀង​បុរស​ EXO ត្រូវ​បាន​ជ្រើស​រើស​ឯកអគ្គរដ្ឋទូត​សាធារណៈ​របស់​ស្ថាប័ន​រដ្ឋ​មួយ​។

ជាក់ស្ដែង​ អង្គការ​ទេសចរណ៍​កូរ៉េ​ ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ បាន​តែង​តាំង​ក្រុម​ EXO ឲ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សាធារណៈ​ប្រចាំ​ឆ្នាំ​២០១៨​នេះ គឺ​ក្នុង​គោល​បំណង​លើក​កម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កូរ៉េ​ទៅ​ទូទាំង​ពិភពលោក​។

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ល​បណ្ដាញ​សង្គម​ Twitterក្រុម​ចម្រៀង​ EXO-L ក៏​ដូច​ជា​បណ្ដា​អ្នក​គាំទ្រ​ជា​ច្រើន​ ក៏​បាន​បង្ហាញ​សេចក្ដី​សប្បាយ​រីករាយ​ និង​មោទនភាព​ចំពោះ​ភាពជោគជ័យ​របស់​ក្រុម​បុរស​សង្ហា​ EXO ផង​ដែរ​។

ស្រប​គ្នា​នេះ​ដែរ​ មាន​បណ្ដា​អ្នក​គាំទ្រ​ EXO ខ្លះ​ បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ថា​ ពួកគេ​នឹង​មក​លេង​ប្រទេស​កូរ៉េ​ ព្រោះ​តែ​ EXO ។

តាម​រយៈ​ការ​គាំទ្រ​ និងការ​ចែក​រំលែក​​មោទនភាព​ចំពោះ​ក្រុម​ EXO ពី​បណ្ដា​អ្នក​គាំទ្រ​ក្នុង​ និង​ក្រៅ​ប្រទេស​ គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ការ​តែង​តាំង​ក្រុម​ EXO នេះ​គឺ​ជា​ជម្រើស​ដ៏​ល្អ​ត្រឹម​ត្រូវ​មួយ​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ