ពិត​ទេ Taylor Swift នឹង​រៀបការ​ខែ​សីហា​នេះ ហើយយក Selena ជា​អ្នក​កំដរ?

  • 2018-06-27 02:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទស្សនាវដ្ដី Life & Style បាន​បញ្ជាក់​ថា តារា​ចម្រៀង Taylor Swift និង​មិត្ត​ប្រុស​របស់​នាង Joe Alwyn នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ក្នុង​ខែ​សីហា​ខាង​មុខ​ក្នុង​ទីក្រុង Nashville ។

តាម​ប្រភព​មួយ​បាន​និយាយ​ថា៖ "ពួក​គេ​នឹង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ មុន​ពេល​ធ្វើ​ពិធី​គម្រប់​ខួប​២​ឆ្នាំ​នៃ​ចំណង​ស្នេហា​របស់​ពួក​គេ​នៅ​​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ។ ពួក​គេ​មាន​គម្រោង​រៀប​ការ​ ហើយ​ឪពុក​ម្ដាយ​ទាំង​សង​ខាង​ក៏​បាន​យល់ព្រម​ផង​ដែរ"។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា តារា​ចម្រៀង Taylor Swift និង​មិត្ត​ប្រុស​របស់​នាង ចង់​ធ្វើ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដោយ​ស្ងាត់​ៗ។ វា​អាច​គ្រាន់​តែ​ជា​ការ​រៀបការ​ដ៏​តូចតាច​មួយ​ដែល​មាន​ការ​ចូលរួម​ត្រឹម​តែ​មិត្ត​ជិតស្និទ្ធ និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត មិត្ត​ល្អ​របស់​Taylor គឺ Selena Gomez នឹង​ធ្វើ​ជា​អ្នក​កំដរ​របស់​នាង។ ម្ចាស់​បទ "Delicate” រូប​នេះ​បាន​ជ្រើសរើស​រ៉ូប​របស់ Oscar De La Renta ជា​រ៉ូប​អាពាហ៍ពិពាហ៍​របស់​នាង ហើយ​ឆ្មា​សំណព្វ​​របស់​នាង​ក៏ដើរ​តួ​សំខាន់​ក្នុង​ថ្ងៃ​សំខាន់​របស់​នាង​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​វិប​សាយ E!News បាន​ឲ្យ​ដឹង​ថា ពាក្យ​ចចាម​អារ៉ាម​នេះ គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ តារា​ចម្រៀង Taylor Swift និង​មិត្ត​ប្រុស​របស់​នាង មិន​ទាន់​បាន​គិត​ពី​រឿង​រៀបការ​នោះ​ទេ។ ការ​លើក​ឡើង​របស់ ទស្សនាវដ្ដីLife & Style គ្រាន់​តែ​ជា​ការ​ប្រឌិត​បំផ្លើស​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា