សម្ពោធរឿង «បាតដៃខ្មៅ» មានទាំងរដ្ឋមន្រ្តី និងតំណាងរាស្រ្តចូលរួមទស្សនា (វីដេអូ)

  • 2018-06-27 04:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ រឿង «បាត​ដៃ​ខ្មៅ​» បង្ហាញ​វត្តមាន​ចាប់​ពី​ថ្ងៃ​ទី ២៨ នេះ​ទៅ​ហើយ​គ្រប់​រោង​ភាពយន្ត​ទំនើប​នៅ​ភ្នំពេញ និង​រោង​ភាពយន្ត​ Major Cineplex by Smart ខេត្ត​សៀម​រាប។ ដោយសារ ភាពយន្ត​មាន​ការ​ផលិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​ទើបបណ្តាលឱ្យក្រុមការងារផលិត Studio ៤ គ្រាន់តែចំណាយពេលលើការរៀបចំអត្ថបទកុន ឬ Script ៣ ខែ ដោយដក់ស្រង់ចេញពីរឿងប្រលោមលោកខ្មែរ របស់ ពេជ្រ បណ្ឌិត។

លោកស្រី ម៉ីសន សុធារី ប្រើនាម ពេជ្រ បណ្ឌិត អ្នកនិពន្ធរឿង «បាតដៃខ្មៅ»

បន្ទាប់មកទៀត ក្រុមការងារផលិតត្រូវដើរស្វែងរកទីតាំងថតឱ្យដូចនឹងសាច់រឿង ដែលកើតឡើងដូចក្នុងសៀវភៅរឿង ដូចជាខេត្តស្ទឹងត្រែងជាដើម។ ថែមទាំងទៅជួបផ្ទាល់ជនជាតិខ្មែរ​ដែលប្រើ​ភាសាឡាវ និងជនជាតិឡាវដែលរស់នៅក្នុងតំបន់ដាច់ស្រយាលមួយនេះ និងជ្រើសរើសអ្នកភូមិ​ពិតប្រាកដមកសម្តែងក្នុងរឿងតែម្តង។ លោក រស្មី បន្តថា ការថតត្រូវបានរៀបចំយ៉ាងល្អិតល្អន់ដោយប្រើពេលវេលាថតក្នុងខេត្តអស់ ១០ ថ្ងៃ និងក្របី មួយក្បាល ក្នុងពេល​ថតរឿង។

រូបភាពក្រៅឆាក

រឿង «បាត​ដៃ​ខ្មៅ» ជា​ខ្សែ​ភាពយន្ត​មនោសញ្ចេតនា​លាយ​ឡំ និង​មិត្តភាព​ ក្រុម​ចម្រៀង​វ័យក្មេង​ដែល​កំពុង​ពេញ​និយម។ ភាពយន្ត​នេះ​ក៏​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង លោក មាស រស្មី អះអាង​ថា​ជា​ខ្សែ​រឿង​បត់បែន​ សាច់រឿង​ត្រូវ​ទាំង​យុវវ័យ និង​មនុស្ស​វ័យ​កណ្ដាល ព្រោះ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ នឹង​មាន​ភាព​ផ្លាស់ប្ដូរ​សាច់​រឿង​។ ហើយ​សាច់​រឿង​នេះ​ទៀតសោត​ក៏​បង្កប់​អត្ថន័យ​អប់រំ​ មិត្តភាព ស្នេហា ពិសេស​ឈុត​ឆាក​ប្លែកភ្នែក​ ភ័យ​រន្ធត់​មួយ​ចំនួន​ដែល​ទស្សនិកជន​នឹកស្មាន​មិន​ដល់​។

ចែ ឡេង តួ ភាដា ឈុតមួយក្នុងរឿង «បាតដៃខ្មៅ»

អ្នក​គាំទ្រ​ភាពយន្ត និង​ទស្សនិកជន​ដែល​បាន​ចូលរួម​ក្នុង​ការ​ទស្សនា​លើក​ដំបូង​របស់​រឿង​ «បាត​ដៃ​ខ្មៅ​» ក៏​បាន​បង្ហាញ​មតិ​ពេញចិត្ត​លើ​សាច់រឿង ហើយ​ថែមទាំង​ស្រលាញ់​លើ​ការ​សម្តែង​របស់​តួអង្គ​វ័យក្មេង​ទាំង​អស់​ពិសេស តារា​ចម្រៀង Original Sai ខាំចេន ម៉ានិត ចែឡេង រតនៈ និង​កម្លោះ ដេវិត ជាដើម។ រស់​ជាតិ​នៃ​សាច់​រឿង​ថ្មី​នេះ ជា​ការ​តែង​និពន្ធ​របស់​អ្នក​និពន្ធ​ ពេជ្រ បណ្ឌិត ដែល​ជា​សាច់​រឿង​ប្រលោម​របស់ Sabay Novel ដ៏​មាន​ភាព​ល្បីល្បាញ​កាល​ពី​ឆ្នាំ​ ២០១៣ ហើយ​យក​មក​ផលិត​ជា​ភាពយន្ត​ ដោយ​ ផលិតកម្ម Studio 4 ក្នុង​ឆ្នាំ ២០១៨​នេះ៕

អត្ថបទ៖ Sunny