ជិះឲ្យសប្បាយចិត្តម្ដង! ផ្អាក៤៥ឆ្នាំ ទីបំផុតរថភ្លើងពីភ្នំពេញ ដល់ប៉ោយប៉ែត ចាប់ផ្ដើមរត់វិញហើយ

  • 2018-06-27 04:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ដែក​ទិស​ពាយ័ព្យ​ ប៉ោយប៉ែត-បាត់ដំបង-ពោធិ៍សាត់-ភ្នំពេញ ត្រូវ​បាន​ផ្អាក​អស់​រយៈ​ពេល​៤៥ឆ្នាំ ដោយ​សារ​សង្គ្រាម​ឥត​ឈប់​ឈរ​​ នៅ​ពេល​នេះ​ផ្លូវ​ដែក​ដែល​មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​ទី ០៤ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួងសាធារណការ​នឹង​ជញ្ជូន​។

ការ​តភ្ជាប់​ផ្លូវ​ដែក​មួយ​ខ្សែ​ដ៏​វែង​អន្លាយ​នេះ ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Royal Railway Cambodia ដែល​ត្រូវ​តភ្ជាប់​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ជាបន្ត​បន្ទាប់​ដូច​តទៅ​នេះ៖

  • ការ​តភ្ជាប់​ខ្សែ​រថភ្លើង ពី​សិរីសោភ័ណ-បាត់ដំបង គ្រោង​នឹង​បញ្ចប់​ការ​ស្តា និង​សាងសង់​ នៅចុង​ខែ​មេសា ឆ្នាំ​២០១៨។

  • បន្ទាប់​មក​ត្រូវ​តភ្ជាប់​ពី​បាត់ដំបង-ពោធិ៍សាត់ ​បញ្ចប់​ការ​ស្ដា និង​សាងសង់​ នៅចុង​ខែ​ឧសភា ឆ្នាំ​២០១៨។

  • ដំណាក់​កាល​ចុង​ក្រោយ​ត្រូវ​តភ្ជាប់​ពី​ពោធិ៍សាត់-ភ្នំពេញ ( បាត់ដឹង ) បញ្ចប់​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨។

ការ​តភ្ជាប់​នេះ​​ត្រូវ​ចំណាយ​ពេល​វេលា​ជា​ច្រើន​ខែ ហេតុនេះ​ហើយ​ទើប​តែ​បញ្ចប់​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ។ ផ្លូវដែក​​ពី​ភ្នំពេញ-ប៉ោយប៉ែត គ្រោងនឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៨៥​លាន​ដុល្លារ ដែលជា​ថវិកា​ជាតិ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម