កំពុង​ជក់ចិត្ត​នឹង​បទ​ចម្រៀង​ ស្រាប់​តែ​តួ​សម្ដែង​ម្នាក់​បង្ក​ភាព​ភ្ញាក់ផ្អើល (មានវីដេអូ)

  • 2018-06-27 10:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​ធ្វើការ​បញ្ចាំង​ភាពយន្ត​ «បាត​ដៃ​ខ្មៅ​» តារា​សម្ដែង Sai និង រតនៈ បាន​សម្ដែង​បទ​ចម្រៀង​ «មិន​ព្រាត់» ហើយខណៈពេលកំពុងច្រៀងជិតដល់ចុងបញ្ចប់ស្រាប់រតនៈចាប់ផ្តើមស្រែកផ្អើលនៅខាងមុនអេក្រង់រោងកុន​បង្កភាពភ្ញាក់ផ្អើល ធ្វើឱ្យគ្រប់គ្នានឹកឆ្ងល់ថា តើមានរឿងអ្វីកើតឡើង។

តែតាមការពិតនោះជាការសម្តែងក្រៅឆាកដោយលើកយកឈុតរន្ធត់ចុងក្រោយមួយនៃរឿង «បាតដៃខ្មៅ» ដែលបង្ហាញពីការពលីរបស់តួអង្គ រ៉ាយុទ្ធ សម្តែងដោយ Sai ដើម្បីជួយសង្រោះជីវិតរបស់ អា អណ្តើត សម្តែងដោយ រតនៈ សមាជិកក្រុមតន្រ្តី The Ocean ។ ត្រង់ឈុតនេះផងដែល ត្រូវបានអ្នកដឹកនាំរឿង លោក មាស រស្មី ប្រាប់ឱ្យដឹងថាជាចំនុច Twist នៃសាច់រឿង ដែលទស្សនិកជនមិននឹងស្មានដល់។

ចូលរួមទាយសាកទៅមើល ថាតើមានអ្វីកើតឡើងក្នុងឈុតមួយនេះ ហើយអ្វីបានជា អណ្តើក សុខៗ ស្រាប់ប្រកាច់បែបនេះ?

បើចង់ដឹងច្បាស់ តោះ! ទស្សនាវិដេអូខាងក្រោមជាមួយគ្នា៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម