មកដឹងតម្លៃរ៉ូប តារាចម្រៀង និងសម្ដែង ច្រើនរូបស្លៀកក្នុងថ្ងៃរៀបការកន្លងមក

  • 2018-06-27 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រៀបការ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​សម្រាប់​​បុគ្គល​គ្រប់​រូប​ មិន​ថា​អ្នក​នៅ​ក្នុង​ឬ ក្រៅ​រង្វង់​សិល្បៈ​នោះ​ទេ តែង​តែ​ប៉ង​ប្រាថ្នា​នៅ​ថ្ងៃ​ពិសេស​មួយ​នេះ​ ដោយ​ហ៊ាន​ចំណាយ​ប្រាក់​ខ្ទង់​ពាន់​​ និង​ម៉ឺន​ដុល្លារ​​ដើម្បី​រៀប​ចំ​ពិធី​ឲ្យ​ស័ក្ដិសម​ទៅ​នឹង​កិត្តិយស​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន។

ក្នុង​ថ្ងៃ​​សិរីសួស្ដី​ជយមង្គល​នេះ​​ភាគី​កូន​ក្រមុំ​ត្រូវ​តែ​មាន​សម្រស់​ស្រស់​ស្អាត​ដូច​ព្រះ​នាង​ ជាមួយ​ឈុត​ប្រពៃណី​ខ្មែរ​។ ជាក់​ស្ដែង​តារា​សម្ដែង​ស្រី​ ៥រូប​នេះ​ស្រស់​ស្អាត​ដូច​ព្រះ​នាង​ក្នុង​រ៉ូប​កាត់​នំ​ទទួល​ភ្ញៀវ​​ រីឯ​តម្លៃ​វិញ​ ខ្ទង់​ពាន់​ និង​ម៉ឺន​ដុល្លារ​ឯណោះ។

១/ ឈុត​ដែល​កំពូល​តារា​ចម្រៀង​ សុគន្ធ និសា គ្រង​យ៉ាង​ស្រស់​ស្អាត​​​ក្នុង​ថ្ងៃ​ពិសេស​មាន​​តម្លៃ​ ៤​ពាន់​ដុល្លារ​អាមេរិក។

២/ រ៉ូប​ពណ៌​ស​វែង​អន្លាយ​​​​យ៉ាង​ប្រណិត​​តារា​ចម្រៀង អេនជី ស្លៀក​​ក្នុង​រៀប​មង្គល​ការ​មាន​តម្លៃ​ ៥ពាន់​ដុល្លារ​អាមេរិក​ឯណោះ។

៣/ បើ​និយាយ​ពី​រ៉ូប​ ​CEO វ័យ​ក្មេង​ត្រូវ​ជា​កូន​ស្រី​ម្ចាស់​ផលិតកម្ម​ថោន ស្លៀក​ក្នុង​ថ្ងៃ​​ជយមង្គល​របស់​ខ្លួន​វិញ​មាន​តម្លៃ​ ២ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

៤/ ចំណែក​​ឯ​រ៉ូប​ពណ៌​ស​​ធ្វើ​ឲ្យ​ គង់ ចាន់ស្រីមុំ ស្រស់​ស្អាត​ដូច​​ព្រះ​នាង​ក្នុង​ថ្ងៃ​រៀប​ការ​មាន​តម្លៃ ៦៨០០ ដុល្លារ​អាមេរិក។

៥/ ក្រឡេក​មើល​មួយ​ឈុត​ពណ៌​ស​ដែល​ ខៀវ សានសាណា គ្រង​ក្នុង​ថ្ងៃ​​រៀប​អាពាហ៍ពិពាហ៍​វិញ​មាន​តម្លៃ​ ៣៩០០ ដុល្លារ​អាមេរិក។

អត្ថបទ៖ ឆុង ស៊ីណាន