អាល្លឺម៉ង់​និង​ប្រេស៊ីល​មិន​ទាន់​រួច​ខ្លួន​ទេ ហ៊ាន​តែ​ភ្លាត់​ហាល​អាវ​ហើយ

  • 2018-06-27 09:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​៤​គូ​ត្រូវ​ប្រកួត​យប់​នេះ៖

ពូល E

ប្រេស៊ីល​ត្បិត​​តែ​នៅ​លើ​កំពូល​តារាង​ពិន្ទុ​មែន ប៉ុន្តែ​ពួក​គេ​មាន​ទាន់​សុវត្ថិភាព​នៅ​ឡើយ​ទេ។ យប់​នេះ​ក្រុម​របស់ Neymar ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ​៣​ស៊ែប ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​នឹង​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ។ តែ​ប្រសិន​ប្រេស៊ីល​​ចាញ់​ស៊ែប ហើយ​ស្វីស​ឈ្នះ​កូស្តារីកា​នោះ ពួក​គេ​នឹង​ធ្លាក់​ត្រឹម​វគ្គ​នេះ។

១១​នាក់​របស់​ស៊ែប

Vladimir Stojkovic; Antonio Rukavina, Branislav Ivanovic, Dusko Tosic, Aleksandar Kolarov; Nemanja Matic, Luka Milivojevic, Sergej Milinkovic-Savic, Dusan Tadic, Filip Kostic; Aleksandar Mitrovic

១១​នាក់​របស់​ប្រេស៊ីល

Alisson; Fagner, Miranda, Thiago Silva, Marcelo; Casemiro, Paulinho; Willian, Philippe Coutinho, Neymar; Gabriel Jesus

ពូល F

ពូល​នេះ​ម៉ិចស៊ីកូ​​កំពុង​កាន់កាប់​កំពូល​តារាង ខណៈ​អាល្លឺម៉ង់​ស្មើ​ពិន្ទុ​ជាមួយ​ស៊ុយអែត។ អាល្លឺម៉ង់​យប់​នេះ​ត្រូវ​ប៉ះ​​​ក្រុម​បាត​តារាង​កូរ៉េខាងត្បូង​ ដូច្នេះ​ពួក​គេ​ត្រូវ​​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​ធានា​កៅអី​វគ្គ​១៦​ក្រុម។ ឱកាស​ធ្លាក់​របស់​អាល្លឺម៉ង់​នៅ​តែ​មាន​ប្រសិន​បើ​ពួក​គេ​ចាញ់​កូរ៉េខាងត្បូង ហើយ ស៊ុយអែត​ឈ្នះ​ឬ​ស្មើ​​ម៉ិចស៊ីកូ។

កូរ៉េខាងត្បូង​ក៏​នៅ​សល់​ឱកាស​ឡើង​ដែរ តែ​ត្រូវ​ស៊ី​ឲ្យ​បាន​ច្រើន​គ្រាប់ ហើយ​ឲ្យ​ស៊ុយអែត​ចាញ់​ម៉ិចស៊ីកូ។ ​​

១១​នាក់​អាល្លឺម៉ង់

Manuel Neuer; Joshua Kimmich, Niklas Sule, Mats Hummels, Jonas Hector - Ilkay Gundogan, Toni Kroos; Thomas Muller, Marco Reus, Timo Werner; Mario Gomez

១១​នាក់​កូរ៉េខាងត្បូង Jo Hyeonwoo; Lee Yong, Kim Younggwon, Jang Hyunsoo, Hong Chul; Hwang Heechan, Koo Jacheol, Jeong Wooyoung, Lee Seungwoo; Lee Jaesung, Son Heungmin ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី