លឿន​ឡើង តារា​ល្បី​លើ YouTube ចែក​ស្មាតហ្វូន OnePlus 6 ចំនួន ១០៦ គ្រឿង

  • 2018-06-28 01:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Unbox Therapy ទើប​តែ​ទទួល​បាន​ពាន Diamond Creator Award តំណាង​ឲ្យ​ Channel ដែល​មាន​ចំនួន Subscribers ឡើង​ដល់ ១០ លាន​នាក់។ ជាការ​អបអរ​ YouTube បាន​បង្កើត​កម្មវិធី Give Away ចែក​ឥត​គិត​ថ្លៃ​ស្មាតហ្វូន OnePlus 6 ចំនួន ១០៦ គ្រឿង​ដល់អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក។

គ្រប់​គ្នា​អាច​ចូលរួម​ផ្សង​សំណាង​ដោយ​ចុច​ត្រង់​តំណ​នេះ តាម ៥ ដំណាក់​កាល។ បច្ចុប្បន្ន​មាន​អ្នក​ចូលរួម​ប្រហែល ២០ មុឺន​នាក់​ហើយ មុន​ឈាន​ដល់​ការ​ប្រកាស​រង្វាន់​ក្នុង​រយៈ​ពេល ១៣ ​ថ្ងៃ​បន្ទាប់។

បញ្ជាក់​ថា​ Unbox Therapy ជា Channel មួយ​ដែល​ប្រមូល​ផ្តុំ​ដោយ​វីដេអូ​ណែនាំ​បង្ហាញ​ពី​ផលិតផល​ថ្មីៗ ទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា ជា​ពិសេស​គឺ​ស្មាតហ្វូន​សេរ៊ី​ចុង​ក្រោយ​គេ​បង្អស់។

ទស្សនាវីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម